ព័ត៌មានទាន់ហេតុការណ៍៖

ពស់ស្រកាចាស់ចឹកកុមារម្នាក់កំពុងដេកក្នុងផ្ទះរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ ក្មេងប្រុសម្នាក់ត្រូវបានពស់ស្រកាចាស​ ចឹកត្រូវចំត្រង់ចង្កាខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងតែដេកក្នុងផ្ទះ​ ។ ក្មេងរងគ្រោះបន្ទាប់មក ត្រូវបានឪពុកម្តាយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក​ ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ៤ និង ៣០ នាទីទៀបភ្លឺ នៅភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា មុនពេលកើតហេតុពស់ស្រកាចាស់បានវាចូលផ្ទះមកប៉ៈនិងមុងកុមារនោះកំពុងដេកមានសភាពរវើកៗ រំពេចនោះកុមាររងគ្រោះក៏ភ្ញាក់ចាប់គ្រវាសពស់ តែពេលនោះពស់ក៏ចឹកចំកខាងឆ្វេងតែម្តង ពស់នោះក៏ត្រូវឪពុកម្តាយកុមាររងគ្រោះវាយងាប់នៅនិងកន្លែង។កុមាររងគ្រោះរហូតដល់ថ្ងៃទី១១ ខែសីហា ត្រូវគ្រូពេទ្យជួយសង្រ្គោះគេចផុតពីសេចក្តីស្លាប់នោះហើយ ៕ សំ វិច្ឆិកា


ចែករំលែក៖