ខេត្តព្រះសីហនុ៖ លោកព្រំ ពៅ នាយការិយាល័យ ចរាចរណ៍ផ្លូវ បានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានបញ្ជូន ជនជាតិចិន ចំនួន ២នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងបេីកបរក្នុងស្ថានភាពស្រវឹង បុកប៉ះរថយន្ដអ្នកដទៃ ២ករណីផ្សេងៗគ្នា ៖
ករណីទី ១-ឈ្មោះ FANG GUANG FENG ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC3926985 ដែលបេីករថយន្តបុកម៉ូតូមួយគ្រឿង នៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រ១៤៨ ក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះអ្នកបេីកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ។
ករណីទី២-ឈ្មោះ CHENG GIMAN ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ E00498881 បេីករថយន្ដស្ថិតក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បេីកបរបុក រថយន្តផ្សេងទៀត កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច ស្តុប ៣៣៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្ដាលឲ្យខូចខាតរថយន្តអ្នកទៃ តែមិនប៉ះពាល់ដល់មនុស្សឡើយ ៕ ឆ្លា សមុទ្រ