ខេត្តរតនគីរី៖ ក្រុមអង្គការ ម៉ែក សហការជាមួយកម្លាំងសមត្ថកិច្ចបានបំបែកគ្រាប់យុត្តិភ័ណ្ឌចាស់ៗ ចំនួន១១គ្របនៅទីតាំងចំនួនពីផ្សេងគ្នា។
ការដុតកម្ទេចគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះនេះ បានធ្វើឡើងនៅវេលាល្ងាច ថ្ងៃសុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានបូមខ្សាច់បរិស្ថានចាស់ និងចំណុចព្រៃដុតខ្មោចព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់ដែលបំផ្លាញ់ចោលនោះ មានចំនួន១១គ្រាប់ ប្រភេទ៦០mm ចំនួន១ និងគ្រាប់ផ្សេងៗទៀតចំនួន១០គ្រាប់បន្ថែមទៀត ។
ក្រុមមន្ត្រីជំនាញចូលរួមសហកម្ទេចគ្រាប់នោះ រួមមានក្រុមអង្គការ (ម៉ែកចំនួន៥នាក់) និងនគរបាលជំនាញជាច្រើនអ្នកទៀត ។
ពាក់ព័ន្ធករណីនេះ លោក ក្តុល ថើម អធិការរងស្រុកលំផាត់ ថារូបលោកផ្ទាល់ និងកម្លាំងអង្គការម៉ែកកំពុងរុក្ខរកគ្រាប់យុត្តិភ័ណ្ឌចាស់ៗ ដែលបន្សល់នៅជាយូរឆ្នាំនោះ បន្តទៀតដើម្បីយកមកបំផ្លាញចោល គឺរក្សារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងស្រុកលំផាត់នេះ ៕ ជីវ័ន្ត