ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីលួចគ្មានស្ថានទំងន់ (លួចទូរស័ព្ទដៃ) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បាននៅវេលាម៉ោង១៤.៥០នាទី ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ អែល រ៉ាវី ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំភូមិ ៣ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរីមុខរបរ មិនពិតប្រាកដ ។
តាមប្រភពបាមឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចលួចនៅវេលាម៉ោង៤:០០នាទី ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នៅចំណុចផ្ទះឈ្មោះ មាណ រ៉ាវី ស្ថិតក្នុងភូមិ ៣ សង្កាត់ កាចាញ ក្រុងបានលុងខេត្តរតនគិរី ។
បច្ចុប្បន្នជនសង្ស័យកម្លាំងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការមច្បាប់ ៕ ជីវ័ន្ត