ខេត្តបាត់ដំបង៖ បន្ទាប់ពីមានការចុះផ្សាយពីអង្គភាពសារព័ត៌មានក្នុងស្រុក នាពេលកន្លងមក ស្ថាប័នគយច្រកទ្វារអន្តរជាតិគឺឡូត៍១៣(ហៅច្រកភ្នំដី) ត្រូវគេរាយការណ៍ថា បានបញ្ឈប់ឲ្យក្រុមឈ្មួញនាំត្រីក្លាសេឲ្យក្រពើស៊ី ចូលពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិខាងលើនេះហើយ ។
ប្រភពបន្ថែមថា មួយរយះ ដែលស្ថាប័នគយច្រកទ្វារខាងលើនោះបានបិទមិនឲ្យនាំត្រីក្លាសេឲ្យក្រពើ ដែលត្រូវស៊ីចំណីនោះគឺត្រូវអត់ចំណីមួយរយះផងដែរ ហើយប្រាក់ ដែលក្រុមឈ្មួញរកស៊ីត្រីបង់ឲ្យទៅស្ថាប័នគយមួយខែ១លាន២សែនប្រចាំខែ ដែលចែកជាពីរចំណែកឲ្យកូនចៅមួយចំណែក ក្នុងមួយខែ៤០ម៉ឺនរៀល និងមួយចំណែកទៀត ឲ្យទៅមេគយ៨០ម៉ឺនរៀលនោះ គឺត្រូវបង្វិលឲ្យក្រុមឈ្មួញរកស៊ីដឹកត្រីឲ្យក្រពើវិញផងដែរ ។
បញ្ហាខាងលើនេះបញ្ជាក់ថា ស្ថាប័នគយច្រកទ្វារព្រំដែនអន្តជាតិគឺឡូត៍១៣(ហៅភ្នំដី) បានប្រព្រឹត្តអំពើពុករលួយ ដូចសារព័ត៌មានចុះផ្សាយពិតមែន ហើយមជ្ឈដ្ឋនបានរិះគន់នោះស្ថាប័នគយ ច្រកទ្វារខាងលើបានផ្អាក់មិនឲ្យក្រុមឈ្មួញនាំត្រីក្លាសេឲ្យក្រពើស៊ីនោះ គឺមានចេតនាមួយផ្ថាច់មុខរបរបស់ក្រុមឈ្មួញមិនឲ្យរកស៊ី ម្យ៉ាងវិញទៀត គឺមានចេតនាមួយ ដើម្បីឲ្យពួកគាត់ចំណាក់ស្រុកតែម្ដង ។
ប្រភពបានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមានគំនិតចេះរកស៊ីដើម្បីក្រុមគ្រួសារនោះគឺជាការល្អ និងកាត់បន្ថយការឆ្លងដែនចំណាក់ស្រុកផងដែរ ។ តែផ្ទុយទៅស្ថាប័នគយច្រកទ្វារព្រំដែនអន្តជាតិខាងលើនោះ គឺធ្វើផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាលចង់បាន ។
ករណីរងការចោទប្រកាន់ខាងលើនេះ ប្រធានការិយាល័យគយ និងរដ្ឋករច្រកទ្វារព្រុំដែនអន្តរជាតិគឺឡូត៍១៣(ហៅភ្នំដី) មិនអាចសុំការបំភ្លីបានឡើយដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕ វណ្ណា