ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តកំពង់ចាមចុះកាប់ដុតបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ក្នុងស្រុកកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះក្នុងស្រុកកងមាសរួមមាន មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម អាជ្ញាធរស្រុកកងមាស កងរាជអាវុធហត្ថ នគរបាល និងសហគមន៍នេសាទបឹងបេ៦ កាលពីថ្ងៃសៅរ៍ ១៥រោចខែទុតិយា សាឍ ឆ្នាំច ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានចុះបង្រ្កាបបទល្មើសជលផល ដោយបានកាប់និងដុតបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងចំនួន២ករណី ។

សមត្ថកិច្ចឲ្យដឹងថា ការបង្ក្រាបធ្វើឡើងក្នុងឃុំចំនួន៣ ស្ថិតក្នុងស្រុកកងមាស ក្នុងនោះកម្លាំងបានដកហូតឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទជាច្រើនរួមមាន ៖

នៅចំណុចបឹងបេ ៦ ឃុំស្ដៅ កងតាណឹង និងឃុំរកាអា ស្រុកកងមាស កម្លាំងដកហូតឧបករណ៍ស្បៃមុង១ លូស្បៃមុងចំនួន២៧មាត់ របាំងស្បៃមុងប្រវែង១៣៥០ម៉ែត្រ បង្គោលចម្រឹងសរុប ៤២៥ដើម និងលែងកូនត្រីម្រុះសរុបទម្ងន់៦៧គីឡូក្រាម ។
នៅចំណុចបឹងបេ ៦ ឃុំរាយប៉ាយ ស្រកកងមាស ខេត្តកំពង់ចាម កម្លាំងដកហូតបានឧបករណ៍ស្បៃមុង១ -លូស្បៃមុងចំនួន១៧មាត់ របាំងស្បៃមុងប្រវែង៨៥០ម៉ែត្រ បង្គោលចម្រឹងសរុប២៥០ដើម លែងកូនត្រីម្រុះសរុបទម្ងន់៤២គីឡូក្រាម ។

សមត្ថកិច្ចបញ្ជាក់ថា ឧបករណ៍នេសាទដែលបង្ក្រាបបាន ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ចំណែកត្រីបានលែងចូលបឹងធម្មជាតិវិញ ៕វណ្ណៈ


ចែករំលែក៖