ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣ ខែសីហា បានបញ្ជូនជនសង្ស័យ៣នាក់ ឡើងសាលាដំបូងខេត្តព្រះសីហនុ ក្រោយឃាត់ខ្លួនពាក់ព័ន្ឋករណីឆក់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា តាមបញ្ជារបស់លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងសហការជាមួយនគរបាលខេត្តកំពត ប្រដេញស្ទាក់បានជនសង្ស័យ៣នាក់ គ្រាកំពុងជិះគេចខ្លួនទៅខេត្តកំពត។
ជនសង្ស័យទាំង៣នាក់៖ ១-ឈ្មោះ កប ផានិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ២-ឈ្មោះ កេង ណារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន ទីលំនៅ ភូមិដំណាក់ចង្អើ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ៣-ឈ្មោះ ប៉ាញ ក្តៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងថ្នាំ ទីលំនៅខេត្តកំពត អាយុ១៨ឆ្នាំ ។ ចំណែកជនរងគ្រោះជាជនជាតិចិន សុំមិនបញ្ចេញអត្តសញ្ញាណ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានសម្ភារៈរួមមាន៖ ទូរស័ព្ទដៃ ០៩ គ្រឿង ម៉ូតូ២គ្រឿង ម៉ាក អិចសិចទ័រ ពណ៌ក្រហម១គ្រឿង និងម៉ាកZOOMER X ០១គ្រឿង (ជាមធ្យោបាយធ្វើសកម្មភាព )។
ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់តាមនិតិវិធី៕ ឆ្លាម សមុទ្រ