ប្រធានាធិបតីទួរគីលោក Tayyip Erdogan នៅថ្ងៃទី១៤ ខែសីហាបា នចោទប្រកាន់អាមេរិក ថា បានរកហេតុផលគ្រប់បែបយ៉ាង ដើម្បី«ចាក់ពីក្រោយខ្នង»ប្រទេសសម្ព័ន្ធមិត្ត ក្នុងនោះមានទួរគី ។ អាមេរិកនិងទួរគី គឺជាសមាជិក ណាតូដូចគ្នា អាចនិយាយបានថាជាសម្ព័ន្ធមិត្តជិតស្និតនឹងគ្នា ។
ប្រធានាធិបតីទួរគីបានបញ្ជាក់នៅក្នុងវេទិការនៅទីក្រុង អែនការ៉ា ថា «អាមេរិកមាន(មុខពីរ) ១គឺជាដៃគូរយុទ្ធសាស្ត្រ ជាសម្ព័ន្ធមិត្ត, ២ អាមេរិកបានបាញ់ពីក្រោយខ្នងសម្ព័ន្ធមិត្ត ។ យើងរស់នៅក្នុងសម្ព័ន្ធយោធាណាតូ តែមួយ ប៉ុន្តែអាមេរិក បានព្យាយាមរកគ្រប់ហេតុផលដើម្បិចាក់ពីក្រោយខ្នង រឿងនេះតើយើងអាចទទួលបានដែរឬទេ?
តាមសារព័ត៌មាន NDTV បានផ្សាយថា ទំនាក់ទំនង ការបរទេសរវាងទួរគី នឹងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង ដោយអូសនៅបញ្ហា និងហេតុផលជាច្រើន បង្ករឲ្យតានឹងកាន់តែខ្លាំង ក្នុងនោះមានអាចារ្យផ្សព្វផ្សាយសាសនាម្នាក់ជនជាតិអាមេរិកត្រូវបានកាត់ទោសនៅក្នុងប្រទេសនេះ ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធ និងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៦ និងការជ្រៀតជ្រេកចូលក្នុងសង្គ្រាមនៅប្រទេសស៊ីរី ។
ការប្រឈមមុខតានតឹងបានធ្វើឲ្យទួរគីប្រឈមនឹងវិបត្តិយ៉ាងខ្លាំង ដោយប្រាក់Lira ទួរគីធ្លាក់ចុះយ៉ាងខ្លាំង និងទីផ្សាហិរញ្ញវត្ថុ ប្រឈមហានិភ័យ ។ បច្ចុប្បន្នប្រាក់ទួរគីបានធ្លាក់តម្លៃដោយសេរី ប៉ះពាល់ដល់ក្រុមវិនិយោគទាំងក្នុងនិងក្រៅប្រទេស ។
ប្រធានាធិបតីទួរគីលោក Erdogan បានប្រកាសថា ទួរគីកំពុងប្រឈមនៅការឡោមព័ទសេដ្ឋកិច្ច ។ លោកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការបង្ករឲ្យមានអសន្តិសុខសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់លោក ពីសម្ព័ន្ធមិត្តផ្ទាល់ ។
កាលពីថ្ងៃទី១០ ខែសីហា ប្រធានាធិបតីដូណាល ត្រាំ បានប្រកាសតម្លើងពន្ធទៅលើប្រទេសទួរគី ដល់ទៅ២០%និង ៥០% ។ ប្រធានាធិបតីទួរគី ក៏បានអំពាវនាវដល់ពលរដ្ឋទួរគី កំព្រួយបារម្ភខ្លាំងពេក ដោយទួរគី ក្រោមការដឹកនាំរបស់លោក នឹងខិតខំជួយឲ្យសេដ្ឋកិច្ច ជាតិរឹងមាំ ។
លោក អីដូហ្គាន បានថ្កោលទោស អាមេរិក ថា កំពុងតែ «វាយប្រហារភេរវកម្មសេដ្ឋកិច្ច» និងជម្រុញឲ្យបណ្តាញសង្គ្រមក្រុមប្រឆាំង បំផុះបំផុលព័ត៌មាន បង្ករឲ្យមានភាពចលាចល ។ ក្រសួងមហាផ្ទៃ ទួរគីក៏បាន បើកការស្រាវជ្រាវលើបណ្តាញសង្គម៣៤៦គណនី ដែលបានផ្សាយព័ត៌មានធ្វើឲ្យសង្គមបែកបាក់ និងចលាចល ។
សកម្មភាពរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកត្រាំ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីវិបត្តិជាទ្រង់ទ្រាយធំកើតឡើងនៅលើពិភពលោក ក្រោយពេលដែលអាមេរិក មិនលើកលេងសូម្បីតែសម្ព័ន្ធមិត្តជិតស្និតបំផុត របស់ខ្លួន ក្នុងនោះមាន អង់គ្លេសជាដើម ។ កន្លងមកថ្មីៗអាមេរិកបានប្រមានដល់អង់គ្លេស ត្រូវតែ ដើរតាមអាមេរិក ដោយដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ជាមួយអីរ៉ង បើអង់គ្លេសមិនចង់ ប្រឈមនិងបញ្ហាទេនោះ ។
ជាមួយគ្នានេះ ប្រទេសជាច្រើននៅជុំវិញពិភពលោក បានសម្រេច រួមដៃគ្នា ទាត់អាមេរិកចេញ ដោយមិនអាចធ្វើតាមអាមេរិក បំផ្លាញខ្លួនឯងនោះឡើយ ។ ប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងទៀតនៅទ្វីប អឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក បានងាក់ទៅរកមហាអំណាចសេដ្ឋកិច្ចអាស៊ី ក្នុងនោះមានចិននិងជប៉ុនជាដើម ។ ទាំងនោះហើយបានជាអ្នកវិភាគលើកឡើងថា មហាអំណាចអាមេរិក កំពុងតែធ្វើឲ្យខ្លួនឯងស្ថិតនៅឯកោ ក្នុងពិភពលោក ។
នៅពេលនេះ មហាអំណាចសេដ្ឋកិច្ចទីពីរ និងទីបី ពិភពលោកចិន និងជប៉ុន អាចរួមដៃគ្នា ក្នុងវិស័យសេដ្ឋកិច្ច ដោយទាត់អាមេរិក ចេញពីសង្វៀន ដ៏សំខាន់មួយនេះ ។ ការងាកទៅរកគ្នាវីញរវាងចិន និងជប៉ុន បានធ្វើឲ្យសំនួរជាច្រើនចោទសួរឡើងថា តើសហរដ្ឋអាមេរិកជាអ្នកធ្វើឱ្យចិន និងជប៉ុនខិតជិតគ្នាឬ?
ជុំវិញសំណួរនេះដែរ លោក Jin Linbo ជាអ្នកជំនាញមួយរូបមកពីវិទ្យាស្ថានចិន សម្រាប់ការសិក្សាអន្តរជាតិ (CIIS) យល់ថាស្ថាន ភាពពិភពលោកបច្ចុប្បន្ន ជាពិសេសគឺគំនិតឯកភាគី និងគាំពារនិយមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចជាកត្តា ធ្វើទំនាក់ទំនងរវាងចិន និងជប៉ុន មានភាពធូរស្រាលនិងកាន់តែខិតជិតគ្នា ។ លោក Jin Linbo បានបញ្ជាក់បន្ថែមដូច្នេះថា៖ «ស្ថានភាពនៅលើពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីភាគឦសានបានជំរុញឱ្យចិន និងជប៉ុនកាន់តែខិតជិតគ្នាខណៈប្រទេស ទាំងពីរកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទិននឹងការវិវត្តស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ និងទំនាក់ទំនងរវាង ចិន និងសហរដ្ឋអាមេរិក» ។
ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក កំពុងជួបភាពតានតឹងដោយសារតែសង្រ្គាមតម្លើងពន្ធរបស់លោក ដូណាល់ ត្រាំ ។ ប៉ុន្តែ មិនមែនមានតែចិនតែមួយគត់នោះទេ សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាសហភាពអឺរ៉ុប និងជប៉ុនខ្លួនឯង ក៏កំពុងប្រឈមមុខ នឹងជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ ។ «ប្រឆាំងនឹងគំនិតគាំពារនិយម និងឯកតោភាគីរបស់សហរដ្ឋអាមេរិក ចិន និងជប៉ុន បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជារក្សានូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមទាំងលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច» ។ នេះជាការកត់សម្គាល់របស់អនុប្រធាននៃវិទ្យាស្ថានចិនសម្រាប់ ការសិក្សា អន្តរជាតិ (CIIS) លោក Rong Ying ប្រាប់សារព័ត៌មាន CGTN ។ តែទោះជាយ៉ាងនេះក្ដី លោក Rong Ying យល់ថាជប៉ុន នឹងព្យាយាមដោះស្រាយបញ្ហាដោយមិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើយ៕ ម៉ែវ សាធី