ព័ត៌មានទាន់ហេតុការណ៍៖

ដេញតាមចាប់យុវជន២នាក់ ពីខណ្ឌចំការមនមកដល់ខណ្ឌដូនពេញ ស្មានថាចោរមានអីពលរដ្ឋចាប់វាយឡើងទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់ បានរងរបួសយ៉ាងទ្រមខ្លួន​​ស្ទើរតែ​អស់​ជីវិត ដោយ​សារ​ពលរដ្ឋនាំគ្នា​ភ្ញាក់ផ្អើល​ចោមរោមមើលនិង​វាយ​ទាត់​ធាក់​ ខណៈដែលកម្លាំងនគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ ខណ្ឌចំការមន បានជិះ​ល្បាតការពារសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុច​​ផ្លូវ​លេខ​៥១ ក៏​ប្រទះឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន ​ដោយក្នុងហេតុការណ៍​ព្រម​ទាំង​​សម្រែក​ថា​ ចោរ​ៗទៀត​ ភ្លាមនោះសមត្ថកិច្ចក៏​បាន​​ដេញ​តាម​ជនសង្ស័យ ​រហូត​មក​ដល់​ប្លុក​បឹង​កក់​វិហារ​អ៊ិ​ស្លា​ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើប​ឃាត់ខ្លួន​បាន​២​នាក់​ នាំ​យក​ទៅ​សាកសួរ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង១១​ និង​៣០​នាទី​យប់ថ្ងៃ​ចន្ទ​ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១២ ​សីហា ស្ថិត​នៅ​តាមផ្លូវ​បេតុង​ចំណុច​ប្លុក​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាមប្រភព​ព័ត៌មាន​ពី​សាក្សី​ឃើញ​ហេតុការណ៍​នេះ បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ម្នាក់ ខណៈ​កំពុង​ល្បាត​តាម​ផ្លូវ​លេខ​៥១ ស្រាប់តែ​ប្រទះ​ឃើញ​ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CK-៤៣៨១ បើក​តាម​ផ្លូវ​លេខ​៥១​ពី​ខាងត្បូង​ទៅ​ខាងជើង ហើយ​មាន​គេ​តាម​ស្រែក​ពីក្រោយ​ថា​ចោរ​ៗ ។

ពេល​នោះ មន្ត្រី​នគរបាល​រូប​នេះ​ក៏​ជួយ​ដេញតាម រហូត​ទៅ​ដល់​ម្តុំ​វិហារ​អ៊ិ​ស្លា​ម​បឹង​កក់ ទើប​ឃាត់ខ្លួន​បាន តែ​ជនសង្ស័យ​ក៏​ត្រូវ​អ្នក​ចោមរោម​មើល ​បាន​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង រហូត​រង​របួស​យ៉ាងដំណំ ។

ទោះបីជា​ត្រូវ​ចោទ​ថា​ជា ​ចោរ​ក្តី តែ​យុវជន​ទាំង​២​នាក់​បាន​ឆ្លើយ​ប្រកែក​ថា ពួក​គេ​មិនមែន​ជា​ចោរឆក់​ទេ គឺ​ទើបតែ​ចេញ​មក​ពី​ផ្លូវ​ស្ពាន​​អាកាស​៥​មក​រា ក៏​មាន​ជនសង្ស័យ​៤​នាក់​ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​២​គ្រឿង​ដេញ​វាយ រួច​ហើយ​ស្រែ​កថា «​ចោរ​ៗ» ទើប​ពួក​គេ​បើក​ម៉ូតូ​រត់គេច​ខ្លួន​ក៏​ជួប​រឿង​បែប​នេះ​តែ​ម្តង ។ ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យក​ទៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​១ ដើម្បី​សាកសួរ​ទៅ​តាម​នីតិវិធី តើ​ជា​ជន​រង​គ្រោះ​មែនឬ​ជា​ចោរ ។

ក្រោយឃាត់ខ្លួន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា យុវជន២​នាក់ខាងលើ​នេះ​ ត្រូវបានសមត្ថកិច្ចរកឃើញថាពួកគេមិន​ជាប់ពាក់ព័ន្ធនឹងករណី​ចោរ​លួច ឆក់ នោះទេព្រោះ​គ្មាន​អ្នក​ដាក់​ពាក្យបណ្តឹង ទើបធ្វើកិច្ចសន្យាអប់រំឲ្យត្រលប់ទៅផ្ទះវិញ ៕ស រស្មី


ចែករំលែក៖