ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃស៊យរបស់លោកចោរ!! ឆក់ទូរស័ព្ទបានសម្រេចហើយ ត្រូវនារីរងគ្រោះជិះម៉ូតូដេញបុកចាប់បានជនសង្ស័យទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលខណ្ឌដង្កោឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកOPPOមួយគ្រឿង ពីនារីម្នាក់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំនុចរង្វង់មូលកួស្រូវតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រះធាតុ​ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពត៍មានពីនារីរងគ្រោះម្ចាស់ទូរសព្ទ័ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូVIVAមួយគ្រឿងចេញពីកន្លែងធ្វើការគោលបំណងត្រលប់ទៅផ្ទះ ខណះពេលដែលជិះម៉ូតូបណ្តើរនិយាយទូរសព្ទ័បណ្តើរ ស្រាប់តែលេចមុខជនសង្សយ័២នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងឌុបគ្នាបានជិះមកក្បែរគាត់ហើយក័បានធ្វើសកម្មភាពឆក់យកទូរសព្ទ័របស់គាត់ហើយព្យាយាមបើករត់គេចខ្លួនភ្លាមៗនោះនារីរងគ្រោះបានជិះម៉ូតូដេញតាមតែជាអកុសលជនសង្ស័យបានដួលម៉ូតូហើយនារីរងគ្រោះបានជិះម៉ូតូបុកថែមពីក្រោយបណ្តាលឲ្យជនសង្ស័យរងរបួសត្រូវបានប្រជាពលរដ្ឋជួយឃាត់ប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលួស ។ ចំណែកជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖