ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក៏ដូចជាសមត្ថកិច្ច មន្ត្រីរាជការជាច្រើនបាន គាំទ្រចំពោះចំណាត់ការរបស់ថ្នាក់លើចាត់វិធានការឲ្យលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកង រាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបសកម្មភាពបទល្មើសព្រៃឈើ ទទួលបានលទ្ធ ផលល្អជោគជ័យ ។ ក្នុងនោះគឺចាប់យកឈើចំនួន៥៩៣ដុំ ប៉ុន្តែមិនទាន់វាស់វែងនៅឡើយ ដោយស្ថាន ភាពនៅទីនោះមានភ្ញៀវ ផ្លូវលំបាក ភក់ជ្រាំ ឆ្លងអូរចុះភ្នំ ឡើងភ្នំ ហើយគំនរឈើទាំងនោះនៅឆ្ងាយដាច់ពីគ្នា ដែលក្រុមឈឈឈ្មួញលាក់ទុក ។
សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីរាល់មធ្យោបាយដឹកជញ្ជូនឈើ អូសឈើ និងសម្ភារឧបករណ៍អារឈើ ចាប់ យកបាន ឬមួយយ៉ាងណានោះទេ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយសារតែសមត្ថកិច្ចកំពុងរុក រក និងនៅតំបន់ខ្លះគ្មានសេវា ប៉ុន្តែក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះប្រមាណ៥០នាក់ ដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថានផ្ទាល់ គឺយកចិត្តទុកដាក់រុករកប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ច បទបញ្ជាថ្នាក់លើ ។
ដោយឡែកចំពោះរថយន្តបាកុង ត្រាក់ទ័រ កាឡេថងជាច្រើនគ្រឿង ដែលបានចូលទៅអូស និងដឹកជញ្ជូនឈើ ត្រង់ចំណុចព្រៃកុងកុង ក្នុងដែនជម្រកសត្វភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានប្រភពមិនផ្លូវ ការណ៍ខ្លះតែអាចទុកចិត្តបាន ក្រុមឈ្មួញបានដឹងពីផែនការបង្ក្រាប រួចឲ្យរថយន្តត្រាក់ទ័រ កាឡេថងនោះជា ដើមមួយចំនួនរត់លាក់ចូលក្នុងព្រៃជ្រៅៗ មួយចំនួនធំទៀតត្រូវរត់ទៅចូលតាមក្រុមហ៊ុនដាយថាន ដែលគេ សង្ស័យថា មានសមត្ថកិច្ចមួយរូបឈ្មោះ ភោគ ចន្ធី ជាអ្នករាយការណ៍ទៅឲ្យក្រុមឈ្មួញ ខណៈបុគ្គលរូបនេះតែង តែប្រព្រឹត្តសកម្មភាពបទល្មើសព្រៃឈើ តាមរយៈចេញមុខរត់ការបទល្មើសដ៏ល្បីក្នុងខេត្តមណ្ឌលគិរីផងដែរ។
ប្រសិនបើលោក ភោគ ចន្ធី ជាសមត្ថកិច្ច ហើយបានផ្តល់ដំណឹងពីការបង្ក្រាបទៅឲ្យឈ្មួញ គួរតែថ្នាក់លើមាន វិធានការស្រាវជ្រាវ ស៊ើបអង្កេត រកឲ្យឃើញពីសកម្មភាពនេះ ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់ ។
បើទោះបីជាកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តក្រចេះបានបង្ក្រាបចាប់ឈើ ក្នុងទឹកដីខេត្តមណ្ឌលគិរីតាម បទបញ្ជាថ្នាក់លើ រឹបអូសឈើជាវត្ថុតាងជាក់ស្តែងក៏ដោយ តែអ្វីគួរឲ្យអស់សំណើចពីមន្ត្រីរាជការតាមមន្ទីរ ជុំវិញខេត្តមណ្ឌលគិរីបាននិយាយបែបចំអកតៗគ្នាថា «កោតតែរដ្ឋបាលសាលាខេត្ត ក៏ដូចជានាយកដែន ជម្រកសត្វហ៊ានចេញលិខិតបដិសេធ និងចរិកវាយប្រហារមកកាន់ស្ថាប័នសារព័ត៌មានថា ចុះផ្សាយគ្មានវិជ្ជា ជីវៈ គ្មានភស្តុងតាងការណ៍ពិតពីបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ។ ក្នុងនោះដោយបញ្ជាក់ថា គ្មានបទ ល្មើសព្រៃឈើដូចការផ្សព្វផ្សាយរបស់សារព័ត៌មាននោះទេ» ។ ផ្ទុយទៅវិញ បើគ្មានបទល្មើស ហេតុអ្វីសមត្ថ កិច្ចបង្ក្រាបបានលក្ខណៈទ្រង់ទ្រាយធំបែបនេះ? តាមពិត ការបដិសេធរបស់មន្ត្រីទាំងនោះ គ្រាន់តែជាវិធីដោះ បន្ទុកអ្វីដែលខ្លួនឯងកំពុងទទួលខុសត្រូវ ហើយបង្កើតឲ្យមានបទល្មើសព្រៃឈើ ក្នុងដែនគ្រប់គ្រងរបស់ខ្លួន តែប៉ុណ្ណោះ ។ បើបីជាក្រុមអស់លោកថ្នាក់ខេត្តបដិសេធក៏ដោយ ធាតុពិតគឺសមត្ថកិច្ចបង្ក្រាបបានដោយជាក់ ស្តែង ។ ក្នុងនោះសូម្បីតែលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីធ្លាប់បាន ប្រាប់អង្គភាពនគរវត្ត ថាលោកពិតជាទទួលបានព័ត៌មាន ជុំវិញរថយន្តបាកុង ត្រាក់ទ័រ កាឡេថង មានផែន ការទៅដឹកជញ្ជូនឈើនៅដែនជម្រកសត្វភ្នំព្រិច ។ ប៉ុន្តែលោកមិនទាន់ឃើញសកម្មភាព រួចក៏បានបញ្ជាកម្លាំង ឲ្យចុះទៅកាន់តំបន់នោះ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប។
ដោយឡែកលោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏បានបញ្ជាក់ស្រដៀងគ្នាបែបនេះ ដោយ លោកបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មាននេះ ខ្ញុំក៏បានឲ្យជំនាញចុះតាមដាន ទប់ស្កាត់ ប៉ុន្តែខ្ញុំទទួលស្គាល់ ថា អាចមានករណីចន្លោះប្រហោងពីមន្ត្រីខ្ញុំផង ហើយកម្លាំងជំនាញខ្ញុំមានចំនួនតិចបំផុត ដែលពិបាកធ្វើការ គ្រប់គ្រងតំបន់ដែនជម្រកសត្វ ដែលមានទំហំធំ ។ ទោះជាប្រឈមនឹងការងារបែបណាក៏ដោយ ខ្ញុំត្រូវមាន វិធានការទទួលខុសត្រូវ ហើយបើបានដំណឹងអ្វីប្លែក ជុំវិញបទល្មើសនេះ ខ្ញុំក៏ត្រូវផ្តល់ដំណឹងទៅខាងសារព័ត៌ មានផងដែរ ៕ សុខខេមរា