ខេត្តព្រះសីហនុ៖ សាកសពត្រីផ្សោតសមុទ្រមួយក្បាលទម្ងន់ប្រមាណជាង១០០គីឡូក្រាម ត្រូវបានគេប្រទះឃើញងាប់អណ្តែតមកទើរ លើឆ្នេរសមុទ្រកោះរ៉ុងសន្លឹម កាលពីព្រឹកថ្ងៃទី១៥ សីហា២០១៨នេះ។
បើតាមពលរដ្ឋដែលបានប្រទះឃើញសាកសពត្រីផ្សោតនេះ អោយដឹងថា ត្រីផ្សោតសមុទ្រមួយនេះ ទំនងជាងាប់ច្រើនថ្ងៃមកហើយ មុននឹងអណ្តែតមកដល់ឆ្នេរកោះរ៉ុងសន្លឹម។
បើតាមមន្ត្រីដែលពិនិត្យរកមូលហេតុ លើសាកសពត្រីផ្សោតសមុទ្រទម្ងន់ធ្ងន់មួយក្បាលនេះ បានសន្និដ្ឋានថា ត្រីសមុទ្រដ៍កម្រមួយនេះ ទំនងជាងាប់ដោយសារតែ វាបានសុីចំណីសេសសល់ខ្ចប់ក្នុងស្បោងផ្លាស្ទីកដែលមនុស្សបោះចោលពេលធ្វើដំណើរតាមផ្លូវសមុទ្រ ច្រើនលើសកំណត់ ព្រោះថានៅនឹងមាត់សាកសពត្រីផ្សោតសមុទ្រនេះ គេរកឃើញសុទ្ធតែកញ្ចប់ចំណីច្រកស្បោងផ្លាស្ទីក។
ប្រសិនបើបែបនេះមែនអ្នកធ្វើដំណើរតាមផ្លូវសមុទ្រគប្បីរួមគ្នា លុបបំបាត់បញ្ហាបោះចោលសំរាម កាកសំណល់ផ្សេងៗក្នុងសមុទ្រដើម្បីការពារបរិស្ថានផងនិងការពារជីវិតសត្វសមុទ្រផងដែរ ៕ ឆ្លាម សមុទ្រ