ភ្នំពេញ៖ សម្រស់តារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅសោម៉ាបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីនាងបានបង្ហាញមុខក្នុងឈុតសម្លៀកបំពាក់បុរាណ។ តាមពិតនាងមានវ័យត្រឹម១៥ឆ្នាំសោះ រហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស់កញ្ញាឯកល្បីមួយសរសើរ និងស្នើឲ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ផងដែរ ។
តារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅសោម៉ា ស្លៀកពាក់សិចស៊ី ឥឡូវនាងប្ដូរមកគ្រង់ឈុតប្រពៃណីខ្មែរម្ដងពិតជាស្រស់ស្អាត និងគួរឲ្យស្រឡាញ់ខ្លាំងណាស់ ប្រៀបបានទេពធីតាមកពីឋានសួគ៌អមជាមួយទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ។ សម្លៀកបំពាក់ប្រពៃណីបុរាណកាន់តែធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ខ្ពស់ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាទ្រាំមិនសរសើរមិនបានពីសម្រស់ដ៏ស្រស់សោភាម៉ូដែលពន្លកថ្មីរួបនេះមើលទៅទន់ភ្លន់សុភាពរាបសារថ្លៃថ្នូរបែបនារីខ្មែរ។
តារាម៉ូដែលកូនកាត់ខ្មែរបារាំងសោម៉ាជាកូនអ្នកភ្នំពេញអាយុ១៥ឆ្នាំ ។ ចូលប្រឡូកសិល្បៈមុនដំបូងតាមរយៈការដើរបង្ហាញម៉ូដ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនាងហក់ចូលវិថីមួយនេះត្រឹមរយៈពេលដ៍ខ្លីប៉ុណ្ណោះតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ និងមានឱកាសក្ដោបបានការងារល្អៗជាច្រើនក្នុងវិស័យដើរម៉ូដផងដែរ ។
នាងត្រូវបាន គេហទំព័រASEANBeauty Pageant សរសើរ និងប្រៀបធៀបសម្រស់ដូចរាជនី ហើយគេហទំព័រនេះរំពឹងថា នាងអាចនឹងចូលរួមប្រកួតកម្មវិធី បវរកញ្ញាកម្ពុជា នៅឆ្នាំ២០២០ខាងមុខនេះផងដែរ ៕ វឌ្ឍនា