ព័ត៌មានទាន់ហេតុការណ៍៖

យូឌីស្កូ បន្តលេបថ្នាំអស់មួយជីវិតក្រោយព្យាបាលអស់៥ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង យូ ឌីស្កូ ដែលមានជំងឺគ្រលានធ្ងន់ធ្ងរនោះបានចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ នៃប្រទេសឥណ្ឌាអស់រយៈពេលជាយូរ ។ ក្រោយវះកាត់ព្យាបាលរួចអស់ប្រាក់ប្រមាណ៥ម៉ឺនដុល្លារអាមេរិក ស្ថានភាពជំងឺរបស់លោកប្រសើរជាងមុនហើយ ប៉ុន្តែនៅតែបន្តពិនិត្យតាមដាន និងត្រូវប្រើប្រាស់ថ្នាំជំនួយអស់មួយជីវិតដដែល ។

យូ ឌីស្កូ បានវិលត្រឡប់មកទឹកដំណើតវិញ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោយពីបានចេញទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា អស់រយៈពេលជិត៤ខែ ។

តារាសម្តែងរូបនេះបញ្ជាក់ថា ជំងឺរបស់លោកបានធូរស្បើយច្រើនហើយក្រោយឆ្លងកាត់ ការសម្រាកព្យបាលនៅក្រៅប្រទេសជាច្រើនខែនោះ ។

លោកបញ្ជាក់ដែរថា តាមវេជ្ជបញ្ញារបស់វេជ្ជបណ្ឌិតគឺតម្រូវឲ្យលោកពាក់ម៉ាស់រហូតគឺប្រហែល២ឆ្នាំឯណោះ ព្រោះការពាក់ម៉ាស់នេះដើម្បីការពារកុំឲ្យមេរោគដែលយើងមើលមិនឃើញឆ្លងចូលអាចបណ្តាលឲ្យសុខភាពលោកធ្លាក់ចុះខ្សោយខ្លាំង ។ ចំពោះរបបអាហារដែលលោកអាចទទួលទានបាននោះគឺសាច់មាន់ និងត្រីហើយតមខ្លាំងបំផុតនោះគឺស្រា ។

លោកថា ថ្លៃចំណាយត្រូវបានតារាសម្តែងរូបនេះបញ្ជាក់ថា អស់ប្រមាណ៥ម៉ឺនដុល្លារអាមេរិកឯណោះហើយថ្លៃចំណាយទាំងនេះក្រៅពីការជួយរបស់បងប្អូនមិត្តសិល្បៈ និងសប្បុរសជនបានជាងមួយម៉ឺនដុល្លារនោះគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនជាអ្នកចំណាយទាំងស្រុងក្នុងនោះការចំណាយរបស់សម្តេចទាំងទ្វេមិនត្រឹមតែក្នុងរយៈពេលលោកសម្រាក ព្យាបាលនៅឥណ្ឌាឡើយកាលលោកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ក៏សម្តេចជាអ្នករ៉ាប់រងផងដែរ ។

លោកបន្តថា មកទល់ពេលនេះបន្ទុកក្នុងការចំណាយត្រូវបានតារាសម្តែង ទទួលការសន្តោសពីសម្តេចប្រមុខ ដឹកនាំប្រទេសរូបនេះ បានបន្ថែមថាលោកត្រូវចំណាយថ្លៃថ្នាំក្នុង១ខែអស់ប្រមាណ៣០០ដុល្លារ ដោយត្រូវលេបពេញមួយជីវិតតែម្តង ។ ចំពោះថ្លៃចំណាយបន្ថែមនេះលោកថា ក្រៅពីទទួលបានការឧបត្ថម្ភពីសប្បុរសជនក្រោយពេលអាការៈលោកកាន់តែធូរស្បើយលោកនឹងធ្វើការងារដើម្បីទទួលបានចំណូលផ្គត់ផ្គង់ជីវភាព និងចំណាយលើថ្លៃថ្នាំដែលត្រូវលេបពេញមួយជីវិតថែមទៀតផង ។ ក្រោយពីស្ថានភាពប្រសើរលោករំពឹងថា នឹងអាចប្រឡូកនឹងការងារសិល្បៈជាថ្មីផងដែរ ៕ វឌ្ឍនា


ចែករំលែក៖