ព័ត៌មានទាន់ហេតុការណ៍៖

បើទុកឲ្យបើកបន្តទៀតដូចជាសម្លាប់កូនខ្មែរអស់ហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ព្រះ​រាជ​អាជ្ញា​ បាន​បេីក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ ចែកចាយ​ប្រេី​ប្រាស់​ថ្នាំ​ញៀន​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ)ចាប់​ពី​ម៉ោង​១និង៤៥នាទីរំលងអធ្រាត្រ រហូតដល់​ម៉ោង​៥ទៀប​ភ្លឺ​ ថ្ងៃទី​១​៦​ ខែ​សីហា ​ឆ្នាំ​២០១៨​ ។

ឃាត់​ខ្លូន​មនុស្ស​៥៣ នាក់​ ស្រី៧នាក់​ ជនជាតិ​ចិន​១០នាក់ ឥណ្ឌូ​នេស៊ី​១៧​នាក់​ កូរ៉េ​២នាក់​ ភាគ​ច្រើន​ជា​បុគ្គលិក​បំរេី​ការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោល​ដិន​ស៊ី​ និង​ តុង​ហ្វាង​មិន​ជូ​ និង​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់​។

ចាប់​យកបានថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​៤ដប ។

ក្រោយពេល​ពេល​ធ្វេី​តេស្ដ​ អ្នក​ទាំង​អស់​ មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​។

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​ បាន​ប្រាប់​ថា៖ ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រេី​ប្រាស់​ជាក់​ស្តែង​ តែ​ម្តង​ ថ្នាំញៀន​ទាំង​នោះ​ រក​ឃើញ​នៅ​កៀន​ៗ​សាឡុង​អង្គុយ​ ក្នុង​បន្ទប់​ទឹក​ និង​ ទី​កន្លែង​ផ្សេង​គ្នា​ ក្នុង​រង្គ​សាល​នោះ​តែម្ដង​ ។

បុរស​ម្នាក់​ក្នុង​ចំណោម​ មនុស្ស​៥៣​នាក់​ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​ទាំង​នោះ​ បាន​ទិញ​ក្នុង​រង្គ​សាល​នោះ​តែម្តង​ ៕ ​ឆ្លាម សមុទ្រ


ចែករំលែក៖