ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើអារជ្រុងបន្តដឹកចូល ឯសមត្ថកិច្ចចេញ ចូលៗ មិនបង្រ្កាប សង្ស័យ…

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅម្ដុំតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រាយការណ៍ នាល្ងាចថ្ងៃព្រហស្បត្តិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះបន្តថា ប្រទះឃើញគំនរឈើប្រភេទចំរុះដែលគេអារឡាំងជ្រុងច្រើនកំណាត់ និងច្រើនម៉ែត្រត្រីគុណ ប៉ុន្មានថ្ងៃមកហើយ ដែលគេសង្ស័យក្រុមឈ្មួញដឹកជញ្ជូនចេញមកពីព្រៃ ក្នុងដែនសមត្តកិច្ចមន្រ្តីបរិស្ថានមកទំលាក់ទុកដើម្បីត្រៀមដឹកបន្ត រហូតមកដល់ម៉ោងនេះថ្ងៃខែនេះឈើនៅតែដឹកជញ្ជូនតាមរថយន្តកែច្នៃជាបន្តបន្ទាប់ ចំណែកឯកងកម្លាំង និងមន្រ្តីជំនាញបរិស្ថានគេឃើញនាំគ្នាចេញចូលៗគ្មានការបង្រ្កាបសោះ ករណីនេះត្រូវបានសង្ស័យដូចជាមានអាថកំបាំងខ្លាំងណាស់ ឬមួយ…? ។

ប្រភពខាងលើបន្តទៀតថា ទីតាំងគំនរឈើនោះនៅចំណុចភ្នំដ៍តូចមួយក្បែរណ្ដៅក្រុមហ៊ុនចិនជីកយកថ្ម ខាងត្បូងផ្លូវជាតិលេខ៥៥ចម្ងាយ់ប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា អ្វីដែលគួរឲ្យកត់សម្គល់នោះគេឃើញឈើនៅតែដឹកជញ្ជូនតាមរយៈរថយន្តច្នៃចូលជាបន្ត ហើហគេឃើញកងកម្លាំង និងមន្រ្តីជំនាញបរិស្ថានចូលទៅឃើញឈើហើយនាំគ្នាចេញមកវិញហេតុអ្វី? រហូតមកទល់ម៉ោងនេះគ្មានឃើញការបង្រ្កាបសោះ ឬម្ចាស់ឈើនោះមានឥតពលខ្លាំងទើបមិនហ៊ានបង្រ្កាប ដូច្នេះសូមមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធមានចំណាត់ការផង ម្យ៉ាងទីតាំងនោះជាសម្បុកបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យទៅហើយ ៕ ប៉ឹម ពិន


ចែករំលែក៖