ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាច្រើនឆ្នាំរឿងមួយធ្វើឲ្យ ទ្រី តារាវុធ ភ្ញាក់ផ្អើលនឹងជីវិត សួង ស៊ីធឿន

ចែករំលែក៖

ភ្នំពេញ៖ អតីតFreshie Boy លេខ១ ឆ្នាំ២០១៦ និងតារាសម្តែងកំពុងលេចធ្លោរកញ្ញា សួង ស៊ីធឿន ធ្លាប់បានសម្តែងរួមគ្នា និងស្គាល់ចិត្តថ្លើមគ្នាខ្លាំងរហូតលេចចេញដំណឹងស្នេហាក្រៅឆាក។ ទោះជាយ៉ាងណារឿងរ៉ាវជីវិតតារាស្រីរូបនេះមួយចំណុចបានធ្វើឲ្យតារាសម្តែងប្រុសទ្រី តារាវុធភ្ញាក់ផ្អើលខ្លាំងរហូតទប់អារម្មណ៍មិនទម្លាយមិនបានគឺរឿងគ្រួសារ។

ទ្រី តារាវុធ និងសួង ស៊ីធឿនធ្លាប់បានសម្តែងរួមគ្នា ចំនួន៤រឿងមកហើយដូចជារឿង “សសរកន្លោង” រឿង ភូមិគ្រឹះជំពាក់ស្នេហ៍ និងរឿង និស្ស័យស្នេហ៍បងប្អូន ។ ថ្ងៃទី១៧ខែសីហានេះពួកគេនឹងចាប់ផ្តើមសម្តែងរួមគ្នាក្នុងភាពយន្តខ្នាតធំថ្មីមួយទៀតគឺរឿង”ឯណាខ្មោច?”។ ក្រៅពីសម្តែងរួមគ្នាបែបស្និទ្ធស្នាលក្នុងរឿង តារាសម្តែងទ្រីតារាវុទ្ធនិង សួង ស៊ីធឿនក៏ជិតដិតគ្នាខ្លាំងរហូតជាញឹកញាប់គេឧស្សាហ៍ឃើញពួកគេបណ្តើរគ្នាយ៉ាងល្អូកល្អឺន ប៉ុន្តែពួកគេតែបដិសេធថាជាទំនាក់ទំនងស្នេហា។

ក្រៅពីយល់ចិត្តគ្នាខ្លាំងពួកគេក៏បានភ្ជាប់ទំនាក់ទំនងទៅកាន់គ្រួសារគ្នាទៅវិញទៅមកផងដែរ។ លោកទ្រី តារាវុធ បញ្ជាក់ថា លោកស្គាល់ស៊ីធឿន ៣ឆ្នាំហើយ ហើយក៏ជិតដិតខ្លាំងដែរ។ លោកថា”កន្លងមកការស្គាល់គ្នាលំៗទេ ប៉ុន្តែចុងក្រោយនេះខ្ញុំកោតសរសើរនាងខ្លាំងជាមួយនឹងជីវិតរស់នៅនិងទំនាក់ទំនងក្នុងគ្រួសារ”។

លោកថា នាងជាមនុស្សលេងសើចច្រើន តែម៉ឺងម៉ាត់នឹងការងារ ហើយលោកតែងសើចសប្បាយគ្រប់ពេលដែលនៅជិតនាង។ លោកថាមើលមួយភ្លែតគិតថានាងជាក្មេងស្រីម្នាក់ លេងសើច ចូលចិត្តភាពសប្បាយបែបក្មេងៗឬយុវវ័យជាច្រើន ប៉ុន្តែធាតុពិតគឺខុសឆ្ងាយ។ អ្វីដែលលោកកោតសសើរគឺទឹកចិត្តចំពោះក្រុមគ្រួសារគឺនាងតែគិតពីគ្រួសារច្រើន មិនមែនជាក្មេងទំរើសទោះបីនាងជាកូនស្រីពៅក្នុងចំណោមបងប្អូនស្រីទាំងបី នៅក្នុងគ្រួសារមានជីវភាពមធ្យមក៏ដោយ។

លោកថា នាងស្រលាញ់គ្រួសារខ្លាំងដល់ថ្នាក់គិតពីសុខទុកគ្រួសារច្រើនជាងខ្លួនឯង អ្វីដែលពិសេសហើយលោកពេញចិត្តកាន់តែខ្លាំងគឺនាងជាក្មេងស្រីដែលរឹងមាំ មិនទន់ជ្រាយ និងធ្វើអ្វីៗប្រកបដោយភាពម្ចាស់ការមិនចង់រំខាន ឬធ្វើឲ្យគ្រួសារមិត្តភ័ក្កិបារម្ភនោះទេ។ តារាប្រុសរូបនេះលើកឡើងដែរថា ស៊ីធឿនបានចាប់ផ្តើមធ្វើការងារគ្រប់បែបយ៉ាងដើម្បីក្លាយជាមនុស្សដែលអាចជួយគ្រួសារបានខ្លះ និងមិនចង់ក្លាយជាបន្ទុករបស់គ្រួសារបើទោះបីជាការងារសិល្បៈរបស់នាងពេលខ្លះកន្លងមកស្ទើតែមិនអាចគ្រប់គ្រាន់សម្លៀកបំពាក់ នឹងអាហារប្រចាំថ្ងៃក៏ដោយ។

លោកសាទរចំពោះតារាស្រីរូបនេះដែលប្រឹងប្រែងខ្លាំងនឹងការងារសិល្បៈកន្លងមករហូតទទួលបានតំណែងជាតួឯក និងតួសំខាន់ៗក្នុងភាពយន្តជាច្រើនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយលោកក៏ជឿជាក់លើកការតាំងចិត្ត ការតស៊ូព្យាយាម ជម្នះក្នុងការងារសិល្បៈប្រចាំថ្ងៃបន្ថែមទៀត៕ វឌ្ឍនា


ចែករំលែក៖