ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សប្រុស ស្រីបីនាក់ រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវបែកជាបួន បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ ស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ កែងនឹងផ្លូវលេខ១៩២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ បើម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AY-7907 បើកបរតាមបណ្តោយផ្លូវលេខ១៩២ ក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1L-9671 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត តាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូស្កុបពីបានជ្រុលចង្កូតទៅបុកចំហៀងខាងស្តាំខាងមុខបណ្តាលឲ្យ ដួលបោកនឹងថ្នល់រងរបួសធ្ងន់នារីម្នាក់ ខាងម៉ូតូហុងដាឌ្រីម ត្រូវបានរថយន្តសង្គ្រោះនៅគ្លីនីកហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកប្រុស ស្រី២នាក់ទៀត រងរបួសស្រាល ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់បានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នា ដោយខាងភាគីបង្កចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន១៥ដុល្លារ និងជួសជុសម៉ូតូឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖