ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បើករថយន្តយ៉ាងលឿនដល់ផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តគេ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិន បើករថយន្តយ៉ាងលឿនដល់ផ្លូវបែកជាបួនបានជ្រុលចង្កូត ទៅបុករថយន្តមួយគ្រឿងទៀតហើយខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតដែរចតនៅមុខផ្ទះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៣ កែងផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាសមត្ថកិច្ចបើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-5869 បើកតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវបែកជាបួន មានរថយន្តូយ៉ូតាព្រូសមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4668 បើកបរដោយជនជាតិចិន ទំនងជាស្រវឹងស្រា ដោយមានអ្នករួមដំណើរជាមួយស្រីៗ៣នាក់ទៀត បើកចេញពីផ្លូវ២៧៨ ក្នុងទិសដៅពីលិចទៅកើត បានជ្រុលទៅបុករថយន្តព្រូសរបស់សមត្ថកិច្ចពេញទំហឹង ហើយរថយន្តខ្ទាតឡើងទៅលើចិញ្ចើមផ្លូវ ប៉ះរថយន្តគេដែរចតមុខផ្ទះខូចខាតបន្តិចទៀត ។ ចំណេករថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង សំណាងល្អនៅក្នុងហេតុការនេះមិនបង្កឲ្យមានអ្នករងរបួស ។

បន្ទាប់ពីកើតហេតុភាគីទាំងសងខាងចរចារគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញស្ទូចយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖