ខេត្តកំពងស្ពឺ ៖ នៅយប់ថៃ្ងសុក្រ ៦កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុង បានចុះដឹកនាំការងារផ្ទាល់ល្បាតក្នុងភូមិសាស្រ្ដក្រុង ត្រួតពិនិត្យសកម្មភាពក្រុមក្មេងទំនើង សមាសភាពមិនល្អ ដើរលេងពេលយប់ បង្កហិង្សា អសន្តិសុខ ចែកចាយគ្រឿងញៀន ជាដើម។ ជាប្រចាំនៅពេលយប់ តែងតែមានក្រុមឆ្លៀតឱកាស បង្កសម្លេងរំខាន(បំពង់សុីមាំងកែឆ្នៃម៉ូតូខុសបច្ចេកទេស) ស្ទាក់វៃគ្នានៅតាមផ្លូវជាតិ និងនៅតាមក្លឹបកំសាន្ដ នានានៅក្នុងខេត្ដ ដើម្បីរួមចំណែកថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។
ក្នុងនោះផងដែរ ក្នងនាមសមត្ថកិច្ចសូមសំណូមពរ ដល់អាណាព្យាបាលគ្រប់ មេត្តាជួយពិនិត្យមើលសកម្មភាពរបស់កូនៗ កុំបណ្ដោយឲ្យជនល្មើសឆ្លៀតឱកាសអូសទាញ ប្រព្រឹត្តអំពើល្មើស ដែលអាចជាប់ពាក់ព័ន្ធប្រឈមនឹងផ្លូវច្បាប់ (ជាប់ពន្ធនាគារ) ៕ សេនាស័ក្តិ