ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២និង១៥នាទី នៅភូមិ ចំបក់បញ្ញា ឃុំ បន្ទាយស្ទោង ស្រុក ស្ទោង ខេត្ត កំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា ក្មេងរងគ្រោះ ឈ្មោះ យ៉ាង សុថៃ ភេទស្រី អាយុ៧ឆ្នាំ នៅភូមិកើតហេតុខាងលើ ។

តាមការបំភ្លឺពី ឈ្មោះ ជីម ពេជ្រ ភេទ ប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ខេង នារតី ភេទស្រី អាយុ១៤ឆ្នាំ បានបំភ្លឺថា នៅម៉ោងប្រហែលជាង១១ព្រឹក ពួកគេទាំងពីរនាក់រូម និងឈ្មោះ យ៉ាវ សុថៃ ភេទស្រី អាយុ ៧ឆ្នាំ ឈ្មោះ មុត មករា ភេទប្រុស អាយុ ៦ឆ្នាំ នៅភូមិជាមួយគ្នា បានជិះកង់ឡានលេងទឹកស្រះ ពេលនោះកង់ឡានក្រឡាប់ បណ្តាល អោយឈ្មោះយ៉ាវ សុថៃ លិច ក្នុងទឹកហើយពួកខ្លួន ចាប់អូសឈ្មោះ មុត មករា មកលើគោក និងបាន រត់ហៅគេជួយ ហើយបាន មុជរាវ រកឃើញ ឈ្មោះ យ៉ាវ សុថៃ តែស្លាប់ទៅហើយ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ពិនិត្យ សព ឃើញថាពិតជា ស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន រួចបានប្រគល់សាកសព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖