ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ការបូបនារីម្នាក់ដើរតាមផ្លូវបានសម្រេចគេចខ្លួនបាត់នៅទួលគោក

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ដើរចេញពីកន្លែងហូបសាច់អាំង ត្រឡប់មកផ្ទះត្រូវជនសង្ស័យម្នាក់បើកម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច បើកម៉ូតូគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៩យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៥ កែងនឹងផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តាំង ដាលីន អាយុ២៦ឆ្នាំ ស្នាក់ផ្ទះលេខ៩ ផ្លូវលខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោ រាជធានីភ្នំពេញ ។ ទ្រព្យសម្បត្តិដែលចោរឆក់នៅក្នុងកាបូបរួមមាន លេបថប១គ្រឿង ទូរស័ព្ទដៃ២គ្រឿង លុយជាង៥០ដុល្លារ និងឯកសារមួយចំនួន ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដើរចេញពីហូបសាច់អាំងមួយកន្លែង នៅម្តុំសាលកវិទ្យាយ័លអាស៊ីអឺរ៉ុបតាមបណ្តោយផ្លូវលេខ២៥៥​ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដើរមកដល់ចំណុចកើតហេតុជិតដល់ផ្ទះទៅហើយ ស្រាប់តែមានជនសង្ស័យម្នាក់បើកម៉ូតូម៉ាកហុងដា ឌ្រីមសង់ មួយគ្រឿង មិនចាំស្លាកលេខ មកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបរូបគាត់កំពុងស្ពាយនៅនឹងស្មាបានសម្រេចរួចបើកម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរដ្ឋបាលសង្កាត់បឹងសាឡាងដើម្បីសួរនាមនឹងរកស្វែងមុខជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖