ព័ត៌មានទាន់ហេតុការណ៍៖

ហិប​វិញ្ញាសា​ទូទាំង​ប្រទេស​ ត្រូវ​បើក​តាម​បន្ទប់​ប្រឡង​បាក់ឌុប​

ចែករំលែក៖

ភ្នំពេញ​៖ ​ការ​បើក​ហិប​វិញ្ញាសា​នៅ​តាម​បន្ទប់​ប្រឡង​សម្រាប់​ដំណើរ​ការ​វិញ្ញាសា​ នា​ព្រឹក​ថ្ងៃ​ទី​០១ នៃ​ដំណើរ​ការ​សំណេរ​ ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ សម័យ​ប្រឡង​២០ ខែសីហា ឆ្នាំ​២០១៨​ ចាប់ផ្ដើម​ហើយ​ ។

ហ្វេសប៊ុក​ផេក​ក្រសួង​អប់រំ​ សរសេរ​ថា​ នៅ​តាម​មណ្ឌល​ប្រឡងទូទាំងប្រទេស​ មាន​ការ​បើក​ហិប​វិញ្ញាសា​សម្រាប់​ដំណើរ​ការសំណេរ ដោយ​មាន​ការ​អញ្ជើញជាកិត្តិយសដោយ ​លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា លោកហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និង​ជាប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជា ​លោកឃួង ស្រេង ​អភិបាល​រាជធានីភ្នំពេញ​ និង​ លោក​ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយ គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ អប្បមាទ​ទូទាំង​ប្រទេស​ ប្រធាន​ អនុប្រធាន​មណ្ឌល​ អ្នក​ត្រួត​ពិនិត្យ​តាម​អគារ​ និង​អ្នក​ពាក់ព័ន្ធ​ និង​មាន​ការ​សង្កេត​ការណ៍​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ចូល​រួម​ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត​មាន​បិទ​ស្កុត​ និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា​ នៅ​ចំពោះ​មុខ​បេក្ខជន៕ ចេស្តា

 


ចែករំលែក៖