ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថបង្រ្កាបគំនរឈើអារជាង ២០០កំណាត់ ប្រគល់ជូនមន្រ្តីបរិស្ថាបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក អ៊ូ សុផារ៉ា ដឹកនាំកងកម្លាំងកងរាជអារវុធហត្ថលើផ្ទៃប្រទេស ខេត្ត និិងមូលដ្ឋានស្រុកវាលវែង ចុះបង្រ្កាប់បទល្មើសធនធានធម្មជាតិ(ព្រៃឈើ) ខណៈដែលគេប្រទះឃើញគំនរឈើអារជ្រុងជាច្រើនកំណាត់ ដែលគេសង្ស័យក្រុមឈ្មួញកាប់ប្រមូល និងដឹកជញ្ជូនយកមកលាក់ទុក ដើម្បីក្នុងគោលបំណងរង់ចាំដឹកយកទៅលក់បន្ត។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងព្រៃក្បែរណ្ដៅដីដែលគេជីកយកគ្រួសក្រហម ផ្នែកខាងត្បូងផ្លូវជាតិលេខ៥៥ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជាលទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការកម្លាំងរឹបអូសនូវវត្ដុតាងឈើអារជ្រុងប្រភេខ ២ ជាឈើចម្រុះចំនួន ២៣០កំណាត់ ស្មើរនឹងចំនួន ៩.២០០០ម៉ែត្រត្រីគុណ ចំណែកជនប្រព្រិត្តរត់គេចខ្លួនខណៈដែលកម្លាំងចុះទៅបង្រ្កាប។

ប្រភពដដែលបន្តទៀត ចំពោះវត្ថុតាងឈើទាំងនោះ ដែលកម្លាំងធ្វើការបង្រ្កាបហើយរិបអូសខាងលើ បានប្រគល់ជូនមន្រ្តីជំនាញបរិស្ថាន ឧទ្យានជាតិភាគកណ្ដាលជួរភ្នំក្រវាញ ដើម្បីយកទៅរក្សាទុកជាបណ្ដោះអាសន្ន និងបន្តនីតិវិធី។

គួររំលឹកផងដែរថា៖ គំនរឈើអារជ្រុងត្រូវបានកងកម្លាំងកងរាជអាវុធហត្ថធ្វើការបង្រ្កាបខាងលើនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញប៉ុន្មានថ្ងៃកន្លងមកហើយ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្តកិច្ចស្ថាប័នពាក់ព័ន្ធផងដែរ រួមទាំងចេញផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនទៀត ប៉ុន្តែនៅតែគ្មានចំណាត់ការក្នុងការបង្រ្កាបដដែល ត្រូវបានគេសង្ស័យជនប្រព្រិត្តនោះខ្នងបង្អែករាំងមាំខ្លាំង ព្រោះគេសង្កេតឃើញកងកម្លាំងប្រដាប់ដោយអាវុធ និងមន្រ្តីជំនាញបរិស្ថានចេញចូលៗដែរ រហូតទាល់តែកម្លាំងកងរាជអាវុធហត្ថធ្វើការបង្រ្កាបទើបបានជោគជ័យបែបនេះ៕ ប៉ឹម ពិន


ចែករំលែក៖