ភ្នំពេញ៖ នេះជាសកម្មភាពនៃការរៀបចំវេចខ្ចប់សន្លឹកកិច្ចការនៅតាមមណ្ឌលប្រឡង បន្ទាប់ពីបានបញ្ចប់ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២០ ខែសីហា ។
ហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា សរសេរថា ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយនឹងមន្ត្រី អ្នកសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា៕ ចេស្តា