ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ៖ ជួបជុំក្រុមគ្រួសារ និងប្រារព្ធបុណ្យសែនព្រះខែជាមួយនឹងនំព្រះខែច្នៃយ៉ាងផ្ចិតផ្ចង់នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍ក្នុងឆ្នាំនេះ។
ដុតថ្មីៗរៀងរាល់ថ្ងៃតាមបែបប្រពៃណីជាមួយគ្រឿងផ្សំគុណភាពខ្ពស់នាំចូលពីបរទេស នំសែនព្រះខែរបស់ណាហ្គាវើលដ៍ ផ្តល់ជូននូវនំរសជាតិឆ្ងាញ់ប្លែកៗជាច្រើនជម្រើស ដូចជារសជាតិគ្រាប់ឈូក រសជាតិស្លឹកតើយ ព្រមទាំងនំរសជាតិថ្មី ដូចជា រសជាតិពោត និងរសជាតិក្រូចឃ្វិចជាមួយសណ្តែកក្រហម ជាដើម។ អតិថិជន អាចជ្រើសរើសនំសែនព្រះខែធម្មតាដែលគ្មានស៊ុត ឬមានស៊ុតពីរក៏បាន។រីករាយពិសាតាមចិត្ត!
វេចខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាត និងស័ក្តិសមជាកាដូក្នុងឱកាសបុណ្យសែនព្រះខែនេះ នំព្រះខែណាហ្គាវើលដ៍ទាំងអស់នេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១០$ ក្នុងមួយដុំ ឬចាប់ពី ៣៤$ ក្នុងមួយប្រអប់ដែលមាន ៤ ដុំ។ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ២ កញ្ញា អ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃពិសេស ២០% នៅពេលអ្នកកម្ម៉ង់ទុកមុន ឬបញ្ចុះតម្លៃ ៣០% សម្រាប់ការកម្ម៉ង់នំ ៥០ប្រអប់ ឬលើសពីនេះ។ អ្នកអាចមកជាវនំសែនព្រះខែនាំលាភដោយផ្ទាល់នៅសាលទទួលភ្ញៀវនៅណាហ្គាទី១ ភោជនីយដ្ឋាន Golden Bowlភោជនីយដ្ឋានក្រោមដីFood Pavilion ភោជនីយដ្ឋានចិនប្រណីត Hall of Golden Chimes នៅណាហ្គាទី ២ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាទី ១ ឬអាចកម្ម៉ង់មុនតាមរយៈអ៊ីម៉ែល dining@nagaworld.com។
មិនតែប៉ុណ្ណោះ លោកអ្នកអាចមកទទួលយកនូវបទពិសោធន៍ដ៏រីករាយនៅណាហ្គាវើលដ៍ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី ៣០ កញ្ញា ដែលរួមមានការសម្តែងសិល្បៈបែបចិន ការសម្តែងពិសេសអបអរបុណ្យសែនព្រះខែ ការតុបតែងដ៏ស្រស់ស្អាត និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត។ រីករាយ និងប្រារព្ធបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក!
###
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications Tel: (+855) 15 61 88 86 Email:phouksolinda@nagaworld.com |
អត្ថបទៈ សតារា