ព័ត៌មានទាន់ហេតុការណ៍៖

ចុងភៅម្នាក់មានអការមិនស្រួលខ្លួនសម្ងំដេករហូតដល់ក្មួយទៅដាស់ទើបដឹងថាស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាចុងភៅម្នាក់មានអការមិនស្រួលខ្លួនបានសម្ងំដេករហូតដល់ក្មួយទៅដាស់ទើបដឹងថាស្លាប់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ នៅភោជនីយដ្ឋានគីឡូម៉ែត្រលេខ៦ ស្ថិតនៅក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ វ៉ន សុនី ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ចុងភៅភោជនីយដ្ឋានសាច់អាំងគីឡូម៉ែត្រលេខ៦ ស្នាក់នៅនៅភោជនីយដ្ឋានខាងលេី ។

ប្រភពបន្តថានៅមុនពេលស្លាប់កាលពីវេលាម៉ោង១៥ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ សពខាងលេីមានអការមិនស្រួលខ្លួនរួចបានសម្ងំដេករហូដល់វេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ក្មួយឃេីញដេកយូរពេក ក៏ទៅដាស់ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

ក្រោយពេលកើតហេតុកម្លាំងជំនាញខណ្ឌប៉ុស្តិ៍បានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យតុលាការបានពិនិត្យសាកសពបញ្ជាក់ថា សពស្លាប់ដោយគាំបេះដូង ។ សពត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ អរុណរះ


ចែករំលែក៖