ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទួលសង្កែទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆបោកលួងលោមយកម៉ូតូពីជនរងគ្រោះមិនបានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នៅចំណុចភូមិ បឹងរាំង សង្កាត់ទួលសង្កែ២ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពញ ។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ហៀង ស្រីខួច ភេទស្រីអាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ វត្តយួន ក្រុម១១ សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក រាជធានីក្រុងភ្នំពេញ ។
ជនសង្ស័យឈ្មោះ ស្ដើង តូនី ភេទ ប្រុស អាយុ ២៤ឆ្នាំមុខរបមិនពិតប្រាកដ ស្នាក់នៅ ភូមិ៨ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ធ្លាប់ប្រើប្រាស់សារធាតុញៀន ។
វត្ថុតាងម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-8982 និងទូរស័ព្ទដៃ១គ្រឿងរបស់ជនសង្សយ័សំរាប់callជាមួយជនរងគ្រោះ ម៉ាក camfone ។
សមត្ថកិច្ចឲ្យដឹងបន្តថា នៅថ្ងៃទី ១៨ សីហាឆ្នាំ ២០១៨ វេលាម៉ោង២២:០០ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានតេទូរសព្ទ័មកលួងលោម រួចណាត់ជួបនៅរង្វង់មូលកាំកូសុីធី ថាខ្លួនជាគ្រូពេទ្យស្រ្តី ។
លុះដល់ថ្ងៃទី១៩ សីហា ឆ្នាំ២០១៨ វេលាម៉ោង ០៩:២០នាទីជនរងគ្រោះឈ្មោះ ហៀង ស្រីខួច ក៏ទៅជួបនៅផ្លូវចូលបូរីអង្គរ ក្រុម១ ភូមិបឹងរាំង ទួលសង្កែ២ ឫស្សីកែវ រាជធានី ភ្នំពេញ ស្រាប់តែជនសង្ស័យឡើងអង្គុយលើម៉ូតូរួចសួរកសោដើម្បីជិះទៅកន្លែងស្ងាត់ដើម្បីទម្លាក់ជនរងគ្រោះចោល ហើយយកម៉ូតូជិះគេចខ្លួន តែជនរងគ្រោះភ័យស្រែកផ្អើលឆោឡោ ហើយស្របពេលកម្លាំងសមត្ថកិច្ចល្បាតឃើញក៏ចាប់និងនាំជនសង្ស័យ និងជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី២ដើម្បីសួរនាំ ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងឆបោកយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយក៏ធ្លាប់ឆបោកតាមវីងបាន៥ដងមកហើយ ។
ក្រោយសាកសួរ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ អរុណរះ