ព័ត៌មានទាន់ហេតុការណ៍៖

ចេះតែរអ៊ូថាឈឺមើលមិនជាសោះចង់តែស្លាប់ទេ !

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានជំងឺឈឺអស់រយះពេល១ឆ្នាំមកហើយ និងចេះតែរអ៊ូថា ឈឺមើលមិនជាសោះ ចង់តែស្លាប់ទេ បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៧៧ ​ផ្លូវ៥៩៨ ផ្ទះ៣៧ ក្រុមទី០៥ ភូមិទួលពពែ សង្កាត់ទួសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ ណៃ​ ឡុងហេង​ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្រ្តីក្រសួងអប់រំ មានទីលំនៅផ្ទះជួល​ សង្កាត់បឹងទំពន់​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញមានស្រុកកំណេីតភូមិក្តី ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ(ចងករ និងខ្សែអង្រឹងជាមួយចម្រឹងបង្អួច)។

ប្រភពដដែលបន្តថាមុនពេលកើតហេតុជនរងគ្រោះ និងម្តាយបានមកលេងផ្ទះឪពុកមាឈ្មោះ​ តាន់​ លីនជី​ តាំងពីថ្ងៃអង្គាទី១៤(៥ថ្ងៃ)មកហើយ​ នៅវេលាម៉ោងនៅវេលាម៉ោង​១០:០០នាទីយប់ថ្ងៃទី១៨​ ម្តាយបានឡើងទៅមើលកូននៅក្នុងបន្ទប់​ ហើយបានសួរថាបានថ្នាំហើយឬនៅ​ ពេលនោះជនរងគ្រោះ​ ក៏ឆ្លើយថា បានលេបរួចហើយ​ ក្រោយមកម្តាយ ក៏ចុះមកក្រោមចូលសំរាក​ លុះវេលាម៉ោង១០ព្រឹកឡើងដោយមិនឃើញកូនចុះមកហូបអាហារពេលព្រឹកម្តាយ ក៏បានទូរស័ព្ទហៅតែមិនលើក​ ក៏ឡើងទៅមើលក្នុង​ បន្ទប់ឃើងកូនចងកស្លាប់បាត់ទៅហើយ។

ប្រភពដដែលបន្តទៀតថាតាមការសាកសួរពីម្តាយឈ្មោះ តាន់​ សុខហៀង ភេទស្រី អាយុ៦៦ឆ្នាំ បានប្រាប់ថា សពមានជំងឺឈឺអស់រយះពេលមួយឆ្នាំមកហើយ (មានសំបុត្រពេទ្យ និងថ្នាំពេទ្យបញ្ជាក់)​ និងចេះតែរអ៊ូថាឈឺមើលមិនជាសោះចង់តាស្លាប់ទេ។

ក្រោយមកបានសហការណ៍ជាមួយការិយាលយ័បច្ចេកទេសវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតតុលាការពិនិត្យលើសាកសពបញ្ជាក់ថា សពស្លាប់ដោយអត្តឃាតខ្លួនឯង(ស្លាប់ដោយចងកនឹងខ្សែអង្រឹងជាមួយចម្រឹងបង្អួច)។

ចំពោះមុខសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យនៅស្រុកកំណេីតខេត្តកំពង់ធំ ៕ អរុណរះ


ចែករំលែក៖