ភ្នំពេញ៖ សកម្មជនដីធ្លី៤នាក់ រួមទាំងលោកស្រី ទេព វន្នី ផង ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅយប់ថ្ងៃទី២០ ខែសីហា នេះ ។
តុលាការដោះលែងនេះ គឺ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លើកលែងទោសអ្នកស្រី ទេព វន្នី , ហេង មុំ , បូ ឆវី និងហេង ចន្ថា សកម្មជនដីធ្លីបឹងកក់ តាមសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ៕ចេស្តា