ភ្នំពេញ៖ ថ្ងៃទី២១ ខែសីហា វេលាម៉ោង៦និង៣០នាទីព្រឹក នគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលរស់នៅនិងប្រកបមុខរបរដោយខុសច្បាប់នៅកម្ពុជា។
ការឃាត់ខ្លួននេះ ធ្វើឡើងដោយលោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ និងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិវៀតណាមសរុបចំនួន០៧នាក់ ស្រីពីរនាក់ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ ចេស្តា