ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីវ័យ១៦ឆ្នាំម្នាក់ ចុះមុជទឹកទន្លេ ស្រាប់តែខ្យល់គរលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់បានខ្យល់គរ លង់ទឹកស្លាប់វេលាម៉ោង១៥និង៣០នាទី ថ្ងៃចន្ទ៩ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យភ្នាក់ងារព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះឈ្មោះ គីម រ៉ា ភេទស្រី អាយុ១៦ឆ្នាំរ ស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា មូលហេតុ ជនរងគ្រោះស្លាប់បណ្ដាលមកពីចុះមុជទឹកទន្លេតែម្នាក់ឯង ស្រាប់តែខ្យល់គរបណ្តាលឲ្យលង់ស្លាប់តែម្ដង ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច័យ លើសាកសព ពុំមានស្លាក់ស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ រួចសន្និដ្ឋានថាពិតជាលង់ទឹកស្លាប់បើប្រាកដមែន និងបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖