ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្ណាំ២០១៨ សមត្ថកិច្ចរកឃើញផ្ទះចោរលួចក្របីដែលបានធ្វើសកម្មភាពលួចក្របីកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ចោរបានលួចក្របីចំនួនបីក្បាលនៅភូមិ គោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ម្ចាស់ ឈ្មោះ ហ៊នសុផល ភេទប្រុស អាយុ ៤២ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ឆ្នាំគឺលួចក្របីចេញពីផ្ទះដោយសុវត្ថិភាព ។
ក្របីដែលបានបាត់នោះចំនួន ៣ក្បាល មានមេធំ ១ក្បាល មេក្រមុំ១ក្បាល ឈ្មោលស្ទាវ ១ ក្បាល ក្រោយពីទទួលបានព័ត៌មាននោះភ្លាមនគរបាលស្រុកបានចេញអន្តរាគមន៍ចុះស្រាវជ្រាវនាំគ្នាតាមដានជើងក្របី ដែលចោរដឹកចេញពីផ្ទះទៅនោះ ហើយបានតាមរកឃើញគេដឹកចូលទៅក្នុងផ្ទះឈ្មោះនុត សុធា ភេទប្រុស អាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះ មឿន ផល្លី អាយុ៣៨ ឆ្នាំរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ទើបដឹងថា ចូលផ្ទះអ្នកធ្វើអាជីវកម្ម (អត្តឃាតគោក្របី) ឃើញដូច្នោះ សមត្ថិច្ចបានសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីឆែកឆេរ ហើយបានរកឃើញវត្ថុតាងស្បែកក្របីចំនួន ៣ សាច់ក្របីដាក់ក្នុងបាវជាច្រើន និងគ្រឿងក្នុង ដាក់ក្នុងធុងក្លាស្សេ និងខ្សែ ចងក្របី គឺពិតជាវត្ថុតាងដែលម្ចាស់ក្របី ស្គាល់ថា ជាក្របីរបស់ខ្លួនពិតប្រាកដមែន ជាពិសេសស្បែក និងចំណងក្របី ។
ម្ចាស់ផ្ទះជាចោរបានរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចជំនាញបាននិងកំពុងអនុវត្តនីតិវិធីសុំដីកាតាមចាប់ខ្លួនទាំងពីរនាក់ប្តីប្រពន្ធ ឲ្យចូលខ្លួនមកទទួលទោសតាមច្បាប់ ៕ ប៊ុនរិទ្ធី