ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសទួរគីដាក់លិខិតតវ៉ាប្រឆាំងអាមេរិកឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែសីហាទួរគីបាន សម្រេចដាក់លិខិត ឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO តវ៉ារឿង អាមេរិកដំឡើងពន្ធទៅលើទំនិញទួរគី។

អង្គការ WTO បានប្រកាសឲ្យដឹងថា «ទួរគីបានស្នើឲ្យមានការសួរនាំពាក់ព័ន្ធនឹងការដំឡើងពន្ធបន្ថែមទៅលើទំនិញរបស់ ទួរគី។ សំណើទាំងនោះបានផ្ញើដល់អង្គការ WTO នៅថ្ងៃទី២០ខែសីហា។

នៅក្នុងលិខិតតវ៉ា ទួរគីបានបញ្ជាក់ថា អាមេរិក បានបំពានច្បាប់ពាណិជ្ជកម្ម ដោយបានដំឡើងពន្ធបន្ថែម ២៥ភាគរយ និង១០ភាគរយ ដល់ដែកថែប និងអាលុយ មីញ៉ូមប្រទេសទួរគី។

អាមេរិកបានដំឡើងពន្ធកាលពីថ្ងៃទី១០ ខែសីហា ដោយពន្ធនាំចូលដែកថែបនិង អាលុយមីញ៉ូម កើនឡើងដល់ទៅ៥០ភាគ រយ និង២០ភាគរយ គឺកើនទ្វេដង ក្រោយ ទួរគីមិនព្រមដោះលែង គ្រូគង្វាល(អាចារ្យ) Andrew Brunson ជនជាតិអាមេរិកត្រូវ ជាប់ឃុំនៅក្នុងប្រទេសទួរគី ដោយចោទ ប្រកាន់ពីបទ នៅពីក្រោយរដ្ឋប្រហារមិន បានសម្រេចកាលពីឆ្នាំ២០១៦។

នៅពេលជាមួយគ្នានេះរដ្ឋាភិបាល ទួរគីក៏បានសម្រេចដំឡើងពន្ធ នាំចូល ពីអាមេរិក ដល់ទៅ១២០ភាគរយ ក្នុងនោះ មានស្រាបៀរ១៤០ភាគរយ និងបារី ៦០ ភាគរយ ។ ក្រៅពីនេះផលិតផលកសិកម្មអាមេរិកមួយចំនួនក៏ត្រូវទួរគីដំឡើងពន្ធ ផងដែរ ។

ការសងសឹកគ្នាទៅវិញទៅមក លើពន្ធ ដារ បានធ្វើឲ្យប្រទេសដែលជាសមាជិកណាតូទាំងពីរ ប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំង ។ សកម្មភាពទាំងនោះបានធ្វើ ឲ្យប្រាក់ ទួរគីធ្លាក់ថ្លៃរហូតដល់ទៅ ៤០ ភាគរយ ។ តាមច្បាប់កំណត់របស់ WTO ទីក្រុងអង់ការ៉ា និងវ៉ាស៊ីនតោនមានរយៈ ពេល ៦០ថ្ងៃដើម្បីដោះស្រាយវិវាទ ហើយ បើបរាជ័យនោះ WTO នឹង ចូលរួមដើម្បី ដោះស្រាយ។

ភាពតានតឹងរវាងអាមេរិកនឹងទួរគីកាន់តែខ្លាំងឡើង ក្រោយប្រធានាធិបតីទួរគីលោកអ៊ែរដូហ្គាន បានស្នើដល់ពលរដ្ឋ ឈប់ប្រើប្រាស់ផលិតផលអាមេរិក ក្នុង​នោះមានទូរស័ព្ទ Iphone ជាដើម ។ ពល រដ្ឋទួរគីក៏បានចូលរួម អនុវត្តតាមការអំពាវនាវរបស់មេដឹកនាំ ដោយនាំគ្នាកម្ទេច Iphone ជាច្រើន ។

អ្វីដែលធ្វើឲ្យទំនាក់ទំនង អាមេរិកទួរគី កាន់តែល្អក់កករនោះគឺ មានការបាញ់ ប្រហារទៅលើស្ថានទូតអាមេរិក នៅក្នុង ប្រទេសទួរគី ពីជនមិនស្គាល់មុខ ជិះរថយន្ត នៅវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី ២០ខែ សីហា ។ នៅពេលនេះ អាជ្ញាធរទួរគីបាន ឲ្យដឹងថា ជនសង្ស័យជាបុរសចំនួនពីរនាក់ ដែលមានជាប់ពាក់ព័ន្ធនឹងករណីបាញ់រះលើស្ថានទូតអាមេរិកនៅឯរដ្ឋធានីអង់ការ៉ា កាលពីថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ត្រូវចាប់ខ្លួនបាន។

ជនសង្ស័យទាំងពីរខាងលើ ដែលធ្លាប់បានប្រព្រឹត្តបទល្មើសនាពេលកន្លងមកនោះ ត្រូវអាជ្ញាធរចាប់ខ្លួនបាន ជាមួយអាវុធនិងរថយន្តដែលពួកគេបានប្រើប្រាស់ក្នុងការវាយប្រហារលើស្ថានទូតអាមេរិកកាលពីថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ហើយជនទាំងពីរក៏បានសារភាពពីសកម្មភាពរបស់ខ្លួនផងដែរ។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើម សប្តាហ៍នេះ គ្រាប់កាំភ្លើងយ៉ាងហោច ណាស់៤គ្រាប់ ត្រូវបានបាញ់ចេញពីរថយន្ត ពណ៌សមួយគ្រឿង នៅពីខាងមុខខ្លោងទ្វារ លេខ៦ របស់ស្ថានទូតអាមេរិក ប៉ុន្តែហេតុ ការណ៍នេះ ពុំបានបង្កឲ្យមាននរណាម្នាក់​រងរបួសឡើយ។ ករណីនេះបានកើតមាន ឡើង នៅចំពោះមុខភាពតានតឹងកាន់ តែខ្លាំង រវាងសម្ពន្ធមិត្តអង្គការ NATO ទាំងពីរ ជុំវិញការឃុំឃាំងអាចារ្យសាសនាគ្រិស្តម្នាក់នៅទួរគី។

ពាក់ព័ន្ធនឹងការដំឡើងពន្ធទៅលើ ប្រទេសជាសម្ពន្ធមិត្ត និងជាសមាជិក ណាតូ កន្លងមកប្រធានាធិបតីទួរគីលោក Tayyip Erdogan បានចោទប្រកាន់អាមេរិក ថា បានរកហេតុផលគ្រប់បែបយ៉ាង ដើម្បី «ចាក់ពីក្រោយខ្នង»ប្រទេសសម្ពន្ធមិត្ត ក្នុង នោះមានទួរគី ។ អាមេរិកនិងទួរគី គឺជា សមាជិក ណាតូដូចគ្នា អាចនិយាយបានថាជាសម្ពន្ធមិត្តជិតស្និទ្ធនឹងគ្នា ។

ប្រធានាធិបតីទួរគីបានបញ្ជាក់នៅក្នុងវេទិកានៅទីក្រុងអង់ការ៉ា ថា «អាមេរិក មានមុខពីរ ១គឺជាដៃគូយុទ្ធសាស្ត្រជា សម្ពន្ធមិត្ត, ២ អាមេរិកបានបាញ់ពីក្រោយខ្នងសម្ពន្ធមិត្ត ។ យើងរស់នៅក្នុងសម្ព័ន្ធ យោធាណាតូ តែមួយ ប៉ុន្តែអាមេរិក បាន ព្យាយាមរកគ្រប់ហេតុផលដើម្បីចាក់ពីក្រោយខ្នង រឿងនេះតើយើងអាចទទួល បានដែរឬទេ?

តាមសារព័ត៌មាន NDTV បានផ្សាយ ថា ទំនាក់ទំនង ការបរទេសរវាងទួរគី នឹងអាមេរិកនឹងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង ដោយអូសនូវបញ្ហា និងហេតុផល ជាច្រើន បង្កឲ្យតានដឹងកាន់តែខ្លាំង ក្នុងនោះមានអាចារ្យផ្សព្វផ្សាយសាសនាម្នាក់ជនជាតិអាមេរិកត្រូវបានកាត់ទោសនៅ ក្នុងប្រទេសនេះ ដោយចោទប្រកាន់ជាប់ ពាក់ព័ន្ធ នឹងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៦ និងការជ្រៀតជ្រែកចូលក្នុង សង្គ្រាមនៅប្រទេសស៊ីរី ។

ការប្រឈមមុខតានតឹងបានធ្វើឲ្យទួរគីប្រឈមនឹងវិបត្តិយ៉ាងខ្លាំង ដោយប្រាក់ Lira ទួរគីធ្លាក់ចុះយ៉ាងខ្លាំង និងទីផ្សារ ហិរញ្ញវត្ថុ ប្រឈមហានិភ័យ ។ បច្ចុប្បន្នប្រាក់ទួរគីបានធ្លាក់តម្លៃដោយសេរី ប៉ះ ពាល់ដល់ក្រុមវិនិយោគទាំងក្នុងនិងក្រៅប្រទេស ។

ប្រធានាធិបតីទួរគីលោក Erdogan បានប្រកាសថា ទួរគីកំពុងប្រឈមនូវការឡោមព័ទ្ធសេដ្ឋកិច្ច ។ លោកបានថ្កោល ទោសយ៉ាងខ្លាំង ដល់ការបង្កឲ្យមានអសន្តិសុខសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់លោក ពីសម្ពន្ធមិត្តផ្ទាល់ ។

លោក អ៊ែរដូហ្គាន បានថ្កោលទោស អាមេរិក ថា កំពុងតែ «វាយប្រហារភេរវកម្ម សេដ្ឋកិច្ច» និងជំរុញឲ្យបណ្តាញសង្គម ក្រុមប្រឆាំង បំផុះបំផុលព័ត៌មាន បង្កឲ្យ មានភាពចលាចល ។ ក្រសួងមហាផ្ទៃ ទួរគីក៏បាន បើកការស្រាវជ្រាវលើបណ្តាញសង្គម៣៤៦គណនី ដែលបានផ្សាយព័ត៌មានធ្វើឲ្យសង្គមបែកបាក់ និងចលាចល៕ ម៉ែវ សាធី


ចែករំលែក៖