ខេត្តបាត់ដំបង៖ បន្ទាប់ពីឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន នោះ ឥឡូវនេះ ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង វិលរកភាពប្រក្រតីទាំងស្រុងវិញហើយ ។
ហ្វេសប៊ុកផេកក្រសួងធនធានទឹកនិងឧតុនិយម សរសេរថា គិតត្រឹមម៉ោង៦ ព្រឹកថ្ងៃទី២២ ខែសីហានេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តស្រកចុះមកនៅក្នុងកម្ពស់១០,០០ម៉ែត្រ ដែលកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន១៣,៧៥ម៉ែត្រ។
ក្រសួង បង្ហាញថា ជារួមទឹកស្ទឹងសង្កែ បានវិលមករកស្ថានភាពប្រក្រតីស្ទើរទាំងស្រុងហើយ ៕ ចេស្តា