ព័ត៌មានទាន់ហេតុការណ៍៖

លោក កាន់ ទ្រី និងភរិយាដឹកនាំនាយអាវុធហត្ថក្រោមឱវាទ ចុះមកសួរសុខទុក្ខម្តាយលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន

ចែករំលែក៖

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក កាន់ ទ្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រៃវែង និងភរិយា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំនាយអាវុធហត្ថ ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង រួមមាន ប្រធាន និងអនុប្រធានមន្ទីរបច្ចេកទេស សន្តិសុខ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថ ក្រុង ស្រុក ចុះមកសួរសុខទុក្ខ ឧបាសិកា ជា សាក់ ដែលមានអាយុ៩៤ឆ្នាំ មានជំងឺសម្រាកព្យាបាលនៅផ្ទះលេខ បេ៨១ ផ្លូវលេខ២ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកស្រី មាស សុផាននី ដែលត្រូវជាភរិយាឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដែលនៅថែរក្សាឧបាសិកា ជា សាក់ មានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត​ ក៏ដូចជាឆ្លៀតពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខម្តាយក្មេករបស់គាត់ដល់លំនៅឋាន ក្នុងនោះលោកស្រី តំណាងឲ្យស្វាមី និងក្រុមគ្រួសារផងដែរ សូមថ្លែងអំណរគុណ និងសូមឲ្យប្រតិភូទាំងអស់វិលត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព និងជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ការចុះមកសួរសុខទុក្ខម្តាយ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដែលដឹកនាំដោយលោក កាន់ ទ្រី និងភរិយា ក៏បានជួយឧបត្ថម្ភជាថវិកាផងដែរដល់ឧបាសិកា ជា សាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ៕ ភ័ណ្ឌ សុផល


ចែករំលែក៖