ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភក្មេងស្រីរហូតដល់២នាក់បានសម្រេច ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាជនល្មោភកាមម្នាក់ត្រូវបាននគរបាលចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងបានសម្រេចជាច្រើនដង និងបន្តចាប់រំលោភក្មេងស្រីដែលជាកូនអ្នកជិតខាងម្នាក់ទៀត ។ ករណីរំលោភសេពសន្ថវៈលើអនិតិជនខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផុន សុធា ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែក្មេងស្រីរងគ្រោះឈ្មោះ ស.ធ ស.ន អាយុ៨ឆ្នាំ និងក្មេងស្រីរងគ្រោះម្នាក់ទៀតឈ្មោះ ម ល.ណ អាយុ១៤ឆ្នាំ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០និង១០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ម ស.ណ បានមកមើលទូរទស្សន៍ជាមួយក្មេងស្រីរងគ្រោះឈ្មោះ ស.ធ ស.ន នៅលើផ្ទះជនសង្ស័យ ខណៈដែលកំពុងមើល ស្រាប់តែជនសង្ស័យ ខាងលើបានដើរមកអង្គុយជិតក្មេងស្រីរងគ្រោះឈ្មោះ ម ស.ណ រួចបានយកដៃទៅស្ទាប ភ្លាមនោះក្មេងស្រីរងគ្រោះក៏បានត្រឡប់មកដេកនៅផ្ទះរបស់ខ្លួនវិញ ។

លុះមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានទទួលព័ត៌មានថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ភ្លាមនោះ សមត្ថកិច្ចបានចុះទៅធ្វើការចាប់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ ។

ប្រភពដដែលបានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមក ខ្លួនបានរួមភេទជាមួយក្មេងស្រីរងគ្រោះទាំង២បានសម្រេចជាច្រើនដងរួចមកហើយ ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖