ខេត្តស្វាយរៀង ៖ អ្វីដែលបានគ្រោងទុកតាមតារាងកម្មវិធីជំនុំជំរៈ របស់តុលាការសាលាតំបូងខេត្តស្វាយរៀង ក្នុងរឿងក្តីតាក់ស៊ីបាវិត២នាក់ រំលោភសម្លាប់នារីបុគ្គលិកកាសុីណូជាភ្ញៀវ កាលពីជាង១ឆ្នាំមុន.នោះ.គេសង្កេតឃេីញនៅ ក្រៅរបងតុលាការមានអ្នកសារព័័ត៌មាននិង ប្រជាពលរដ្ឋជាច្រេីនកំពុងតែឃ្លាំមើលទិដ្ឋភាពនេះ តែដោយខ្លាចមានបាតុភាពអីកេីតឡេីង សមត្ថកិច្ចក៏រៀបចំសណ្តាប់ធ្នាប់ ក្នុងការការពារកុំអោយកើតមានរឿងរ៉ាវជាយថាហេតុណាមួយ។ នៅក្រៅបន្ទប់សវនការ មានគ្រួសារជនរងគ្រោះ និង ជនល្មេីសមួយចំនួន ដែលសល់ពីក្នុងសាលជំនុំជំរៈ កំពុងរងចាំស្តាប់លទ្ធផលយ៉ាងអន្ទះសារនៅព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨។
យោងតាមសេេចល្ដីរាយការណ៏ក្រោយបើកការជំនុំជម្រះអស់រយៈពេលពេញមួយថ្ងៃលទ្ធផលចុងក្រោយជនជាប់ចោទទាំងពីរត្រូវបានសាលាដំបូងខេត្តស្វាយរៀងកាត់ទោសឱ្យជាប់គុកមួយជីវិតដូចគ្នា។
លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានមានប្រសាសន៍ឱ្យដឹងថា ៖ ជនត្រូវចោទទាំងពីរនាក់នេះត្រូវ
ទី១មានទោសមួយជីវិតដូចគ្នា ។ ទី២ ត្រូវសងរដ្ឋប្បវេណីជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះចំនួន៦ម៉ឺនដុល្លារ ។ ទី៣ ត្រូវរឹបអូសយករថយន្តដែលបង្កបទល្មើសដាក់ជាសម្បត្តិរដ្ឋ ដោយបើកសិទ្ធឱ្យប្តឹងឧទ្ធរណ៍។
សូមរំលឹកឡើងវិញផងដែរថា៖ ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាលខេត្ត ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ ការិយាល័យប្រឆាំងការជួញដូរ ការិយាល័យចរាចរណ៍ ការិយាល័យតម្រួតបទបញ្ជា និងអន្តរាគមន៍ និងកម្លាំងអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទ័ណ្ឌ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ ខ្លួនជនសង្ស័យ ២ នាក់ ប្រុស ឈ្មោះឆឺយ សុជាតិ អាយុ៣៦ឆ្នាំ(រស់នៅភូមិ ព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង) ដកហូតរថយន្ត ១ គ្រឿង ម៉ាក Highlander វត្ថុតាងខ្សែក ១ ខ្សែ ចិញ្ចៀន ១ វង់ និងបក្សពួកម្នាក់ទៀត ឈ្មោះផ្លេក មុន្នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនសង្ស័យទាំងពីរនាក់មុខរបរបបើកបររថយន្តតាក់ស៊ី ដែលបានរំលោភសំលាប់ ជនរងគ្រោះឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ ១៨ ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០២.០៨.២០១៧ និងបានបោះសពចោលក្នុងទឹកកែងស្រែ ក្នុងភូមិ តាពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ៖ នារីរងគ្រោះអាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ «Good Luck» ហើយនៅបានបាត់ខ្លួនខណះដែលជិះរថយន្តតាក់សុីមកពីខួបកំណើតក្មួយពីខេត្តព្រះវិហាមកក្រុងបាវិតខេត្តស្វាយរៀងកាលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសាកសពនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ដែលត្រូវបានគេរំលោភសម្លាប់។ ដោយមានការស្រាវជ្រាវពីសមត្ថកិច្ចជំនាញរហូតដល់ល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចជំនាញបានចេញព័ត៌មានថា ៖ ចាប់បានឃាត់ករដែលរំលោភសម្លាប់នារីរងគ្រោះថែមប្លន់ទ្រព្យសម្បត្តិទៀត ៕ យឹម សុថាន