ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅភូមិខួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្ហស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំក្រោលគោនិងលោក លោកស្រី ក្រុមការងារ និងថ្នាក់ដឹកនាំបក្ស ខេត្ តស្រុក ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានផ្ដាំផ្ ញើសាកសួរសុខទុក្ខ និងនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋឃុំក្រោលគោ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អណត្តិទី៦នេះ ។
លោកស្រីក៏បានបន្តទៀតថា ជ័យជំនះនេះ គឺបានមកពី ទី១. ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ ទី២. គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយដ៏ច្បាស់លាស់ ១១ចំណុច ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ទី៣. ប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ អន្តរជាតិ រួមជាមួយនឹងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ។
លោកស្រីក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយចិត្តទុកដាក់បន្ថែមទៀត ក្នុងការធ្វើអំពើល្អ ផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អ ពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សង្គម នៅក្នុង មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានផងដែរ ៕ យឹម សុថាន