ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអឺរ៉ុបផ្អាកការហោះហើរទៅកាន់អុីរ៉ង់

ចែករំលែក៖

ក្រុមហ៊ុនអាកាសរណ៍ British Airways និង Air France នឹងផ្អាកជើងហោះហើយទៅកាន់អុីរ៉ង់នៅក្នុងខែកញ្ញាខាងមុខ ដោយបញ្ហាអាជីវកម្ម។

សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី២៤ ខែសីហាបានដកស្រង់ការប្រកាសរបស់ក្រុមហ៊ុន អាកាសចរណ៍ British Airways បានប្រកាសផ្អាកហោះហើយពីទីក្រុងឡុងទៅកាន់ទីក្រុងតែអុីរ៉ង់។ ជាមួយគ្នានោះដែរក្រុមហ៊ុនអាកាសចរណ៍ Air France ក៏បានប្រកាសថានឹងផ្អាកការហោះហើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងតែអុីរ៉ង់ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Air France បានបញ្ជាក់ថា «ក្រោយពេលអ្នកដំណើរទៅកាន់អុីរ៉ង់ធ្លាក់ចុះ ធ្វើឲ្យការហោះហើរមិនទទួលបានផលចំនេញនោះឡើយ ទើបក្រុមហ៊ុនសម្រេចផ្អាកការហោះហើរ។

ជាមួយគ្នានោះដែរក្រុមហ៊ុនអាកាសចរណ៍ Royal Dutch Airlines ក៏បានប្រកាសផ្អាកការហោះហើរ ទៅកាន់អុីរ៉ង់នៅពាក់កណ្តាលខែកញ្ញា ដោយមូលហេតុដូចគ្នា។

ការផ្អាកហោះហើរពាណិជ្ជកម្មទៅកាន់អុីរ៉ង់ ក្រោយពេលដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុម័តដាក់ទណ្ឌកម្មជាថ្មីទៅលើទីក្រុងតេអេរ៉ង់។ ការដាក់ទណ្ឌកម្មនោះបានធ្វើឲ្យអ្នកដំណើរចេញចូលទៅកាន់អុីរ៉ង់ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

នាយករដ្ឋមន្ត្រីអីស្រាអែល លោក Netanyahu បានអបអរសាទរដល់ការសម្រេចរបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែលបានបានផ្អាកហោះហើរទៅកាន់អុីរ៉ង់។

ចំណែកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅអង់គ្លេស បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ពីការសម្រេចខាងលើរបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍៕ ម៉ែវ សាធី


ចែករំលែក៖