ភ្នំពេញ៖ គួរតែបញ្ឈប់យកក្មេងជាឧបករណ៍ប្រើឲ្យទៅលក់ដូរថ្នាំញៀនទៅខូចអនាគតគ្នាអស់ហើយ ។ កុមារា អាយុ៧ឆ្នាំ ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍៍ស្ទឹងមានជយ័១ ល្បាតពួនស្ទាក់ការពារមូលដ្ឋាន បានឃាត់ខ្លួនដោយមានថ្នាំញៀន ចំនួន១៤កញ្ចប់លាក់ទុកក្នុងខ្លួនទុកលក់ឲ្យម៉ូយ ។
ការឃាត់ខ្លួនកុមារាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិមានជយ័១ខណ្ឌមានជយ័ ។
ក្រោយពេលឃាត់ខ្លួនកុមារាអាយុ០៧ឆ្នាំខាងលើររួមនឹងវត្ថុតាងរួចកម្លាំងនគរបាលប៉ុស្តិ៍៍បានដឹកកុមារាខាងលើនេះមកសាកសួរនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជយ័១ ដោយមានការអាណិតអាសូរណាមួយក្មេងមិនទាន់ដឹងក្តីលោក ម៉ៅ សាវឿន មេប៉ុស្តិ៍នគរបាលស្ទឹងមានជយ័១ បានទំនាក់ទំនងខាងសង្គមកិច្ចមកទទួលយកកុមារាខាងលើទៅអប់រំ ។
តែបើសិនជាសមត្ថកិច្ចអាចបើកការស្រាវជ្រាវរកម្ចាស់ថ្នាំញៀនទាំង១៤កញ្ចប់ ដែលជនអគតិបានប្រគល់ឲ្យកុមារាខាងលើនេះ ជាអ្នកចែកចាយបន្តុដើម្បីបានលុយយកទៅរៀនឈានដល់ឃាត់ខ្លួនមេក្លោងមកផ្តន្ទារទោសប្រជាពលរដ្ឋ និងអបអរសាទរដល់សមត្ថកិច្ចកុំទុកឲ្យជននេះប្រើប្រាស់ក្មេងៗដទៃទៀតដូចកុមារារងគ្រោះខាងលើទៀត ៕ តាឡឹម