ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចុះ ត្រួតពិនិត្យកន្លែង ផលិតសាប៊ូមួយកន្លែងសង្ស័យគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចុ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បានចុះឆែកឆេរពិនិត្យ ទីតាំងផលិតសាប៊ូមួយកន្លែង ដែលសង្ស័យថា គ្មានច្បាប់អនុញ្ញាត ។

ប្រតិបត្តិ​ការណ៍​នេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃសៅរ៍ ១៤កើត​ ខែស្រាពណ៍ ​ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ​ឆ្នាំ២០១៨​ នៅត្រង់ចំណុចឃ្លាំងគ្មានលេខ​ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ​។

ក្នុងប្រតិបត្តិការ​ខាងលើនេះ ដីកនាំដោយ លោកឧត្តមសេនីយ៍ទោ​ ឡុង ស្រេង អនុប្រធាននាយកដ្ឋានសេដួកិច្ច ។ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ស្រី ម៉ានី និង លោក ហ៊ី រត្តន៏ ក្រឡា​ បញ្ជី ។

បច្ចុប្បន្នកម្លាំងចម្រុះកំពុងត្រួតពិនិត្យ ៕ សុខាសែនជ័យ


ចែករំលែក៖