ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារលើក្រុងព្រះសីហនុ សំណូមពរ ឲ្យរដ្ឋបាលខេត្ត រៀបចំដាក់ដេញថ្លៃការប្រមូលភាសុីផ្សារឡើងវិញ

ចែករំលែក៖

ព្រះសីហនុៈ ដំណាក់កាលចុងក្រោយនេះ ការរៀបចំសណ្តាប់ធ្នាប់អនាមយ័បរិស្ថាន និងសេវាផ្សេងៗនៅក្នុងទី ធំក្រុងព្រះសីហនុ ហាក់បីដូចជាមានការធ្លាក់ចុះ ស្ទើរមិនអាចទទួលយកបាន ដោយមូលហេតុ លើសពីនេះច្រើនទៀត ទើបសមាគមអាជីវករផ្សារលើបានលើកឡើងដោយសំណូមពរដល់រដ្ឋបានខេត្តព្រះសីហនុ គួរតែមានការរៀបចំដាក់ដេញថ្លៃភាសុី ឡើងវិញ ដោយមានកំណត់អណត្តិត្រឹមត្រូវ ប៉ុន្មានឆ្នាំ ដេញថ្លៃម្តង ទើបមានការរីកចម្រើន ។

សមាគមអាជីវករ ផ្សារលើបានបន្តរថា បើគ្មានការរៀបចំអណត្តិ ដាក់ឲ្យដេញថ្លៃភាសុីផ្សារដូចសព្វថ្ងៃនេះ ពិតជាជិះសេះលែងដៃហើយ ទីផ្សារគ្មានការអភិវឌ្ឍន៍ តាមស្តង់ដា គ្មានការីកចម្រើនមានតែរីកចម្រើនតែហោបាវបុគ្គលតែប៉ុណ្ណោះ ។

មន្ត្រីមន្ទីរហិរញ្ញវត្ថុខេត្តព្រះសីហនុម្នាក់ថ្លែងក្នុងលក្ខណ័មិនបញ្ចេញឈ្មោះបាន ឲ្យដឹងថា សំណូមពររបស់ អាជីវករពិតជាត្រឹមត្រូវ ជំនាញសុំគាំទ្រ ព្រោះអ្វីៗមិនអាចជាអមតៈរហូតបានទេត្រូវតែមានការអភិវឌ្ឍន៍ ទើបការដឹកនាំប្រកបដោយគតិយុត្តិ ។

មន្ត្រីសាលាខេត្តព្រះសីហនុម្នាក់សុំមិនប្រាប់ឈ្មោះបាមលើកឡើងថា វាល្មមសមដល់ពេលវេលាហើយ សូម្បីតែនាយករដ្ឋមន្ត្រីក៏មានអណត្តិបោះឆ្នោតជ្រើសតាំងផងដែរ ប៉ុន្តែអ្នកប្រមូលភាសុីក្នុងផ្សារលើក្រុងព្រះសីហនុ គឺលោក រស់ សុខគីម ដូចជាដុះ ស្លែយូពេកហើយ ។

ប្រភពដដែលបានបន្តរថា លោករស់ សុខគីម បានប្រមូលភាសុីក្នុងផ្សារលើក្រុងព្រះសីហនុ មានរយះពេលមិនក្រោម១០ឆ្នាំនោះទេបើគិតតាំងពីផ្សារលើនេះរងគ្រោះអគ្គីភយ័ មកម្ល៉េះ! បើគិតពីអណត្តិចៅហ្វាយខេត្តវិញ ដោះដូរអស់៣នាក់ហើយដែរ ។

មិនអាចទំនាក់ទំនង ទៅលោក យន្ត មីន អភិបាលខេត្ត សុំការពន្យល់បានទេ ព្រោះមិនអាចទាក់ទងបាន ៕ ឆ្លាមសមុទ្រ

លោក រស់ សុខគីម ថៅកែដ៏ដុះស្លែប្រមូលភាស៊ីផ្សារលើ ក្រុងព្រះសីហនុ


ចែករំលែក៖