ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២៦ ខែសីហា វេលាម៉ោង ១១៖៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ បានទទួលជនបរទេសម្នាក់ ឈ្មោះ VO CONG DOAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ ។
សមត្ថកិច្ច អះអាងថា ជននេះ ស្រែកឡូឡារនៅតាមទីសាធារណៈ ធ្វើឱ្យខូចសណ្ដាប់ធ្នាប់ និងរំខានដល់ប្រជាពលរដ្ឋ និងគ្មានលិខិតឆ្លងដែន។
បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានធ្វើការសាកសួរ ឃើញថាជននេះចូលមកប្រទេសកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិក្អមសំណ ។
រយៈកាលស្នាក់នៅកម្ពុជា គ្មានមុខរបរ គ្មានលិខិតឆ្លងដែន និងការស្នាក់នៅមិនពិតប្រាកដដើរដេកតាមទីសារធារណៈ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ចេស្តា