ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បើករថយន្ដកាមរីបាឡែនបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដការីបាឡែនមួយគ្រឿងបើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលអោយខូចខាតអស់ចំនួនបីកង់ ចំណែករថយន្ដដាក់កង់មុខផ្នែងខាងឆ្វេងបន្តដំណើរទៅមុខលេងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្តុបក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 1AI-0101 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្រោយពីរបង្កហេតុគេចខ្លួនបាត់បន្សល់រងថយន្ដទុកនៅកន្លែងកើតហេតុ

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ1AI-0101 បើកបរដោយបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ទរុស្សុី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿង ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញ បណ្ដាលឲ្យរបាំងថ្មខូចខាតអស់ចំនួនបីកង់ ឯរថយន្តបង្កបានបាច់កាឡែកង់មុខផ្នែកខាងឆ្វេងយ៉ាងដំណំផងដែរ។

ក្រោយពីបង្កហេតុម្ចាស់រថយន្ដបង្កចុះបងពីថយន្ដគេចខ្លួនបាត់ ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចុះវាស់វែងស្ទួចយករថយន្ដបង្កទៅរថយន្ដទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖