ខេត្តប៉ៃលិន៖ នារីម្នាក់បានរងរបួសធ្ងន់សន្លប់ ខណៈដែលនារីរូបនោះ បានបើកបរម៉ូតូ ក្នុងល្បឿនលឿន គេចរថយន្ត មិនទាន់ ត្រូវបានរថយន្តមួយគ្រឿងមកពីមុខបុក រួចរថយន្តនោះ ក៏ទៅប៉ះរថយន្តមួយគ្រឿទៀត នៅលើចញ្ចើមផ្លូវជាតិ លេខ៥៧ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៧និង៤០ នាទីរសៀល ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ រវាងរថយន្ត និងម៉ូតូ នៅចំណុចភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ករណីនេះ មនុស្សរបួសធ្ងន់១នាក់ ខូចខាត់ម៉ូតូ១គ្រឿង និងរថយន្ត២គ្រឿង។
អ្នកបើកបរម៉ូតូរងគ្រោះ ឈ្មោះ ជា វណ្ណីដែត ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ បើកបរម៉ូតូម៉ាក HONDA Dream ពាក់ស្លាកលេខ ប៉ៃលិន 1C-1552 ខូចខាតធ្ងន់។
សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកសាលាក្រៅបានឲ្យដឹងថា អ្នកបើកបររថយន្តទី១ ឈ្មោះ Liun Houren អាយុ ៤៩ឆ្នាំ ជនជាតិ ចិន រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង (គ្មានរបួស) បើកបររថយន្ត ម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 2R-8340 ខូចខាត់ស្រាល ។ អ្នកបើកបររថយន្តទី២ឈ្មោះ ប្រាក់ ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) បើកបររថយន្តម៉ាក Camry ពាក់ស្លាកលេខ ភ្នំពេញ 2AT-1648 ខូចខាតស្រាល។
ករណីខាងលើបណ្តាលមកពីកត្តាមនុស្សបើកបរមិនគោរពច្បាប់ចរាចរណ៍លើសល្បឿន ដែលបានកំណត់ ។ បច្ចុប្បន្នយានបង្កត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ស សារ៉េត