ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃលិចទឹកមានដើមកោងកាងជាច្រើនកន្លែងរងការទន្ទ្រានយកធ្វើកម្មសិទ្ធិ

ចែករំលែក៖

ខេត្តកោះកុង ៖ ដីព្រៃកោងកាងក្នុង តំបន់លិចទឹកតាមមាត់ព្រែក និងឆ្នេរស្ថិត ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុងកំពុងបាត់បង់ជាបណ្តើរៗដោយសារមានការរំលោភទន្ទ្រានដើម្បីគ្រប់គ្រងជាកម្មសិទ្ធិ ព្រោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្មានវិធានការទប់ស្កាត់ឡើយ ។

ប្រជាពលរដ្ឋបានប្រាប់ថា កាលពីអតីត មេឃុំចាស់ក៏មានការបាត់បង់ព្រៃកោងកាងដោយកាប់បំផ្លាញយកទៅធ្វើជាស្រែចិញ្ចឹមបង្គា ក្តាមរបស់ប្រជាកសិករក្នុងតំបន់នោះប៉ុន្តែក្រោយមកត្រូវដួលរលំអស់ស្ទើរគ្មានសល់ដោយការខ្វះបច្ចេកទេសថែទាំ និង គ្មានទីផ្សារ។ ក្រោយមកទៀតតំបន់មួយនេះក៏ក្លាយជាដីទំនេរសល់ត្រឹមតែគុម្ពោតព្រៃកោងកាងដុះតិចតួចរហូតមកដល់បច្ចុប្បន្ន។

បន្ទាប់ពីខេត្តកោះកុងមានការអភិវឌ្ឍ ធ្វើឲ្យអ្នកវិនិយោគផ្តើមចាប់អារម្មណ៍លើ វិស័យអចលនទ្រព្យស្របពេលមានការហូរចូលនៃក្រុមហ៊ុនចិនបូករួមនឹងកំណើនប្រជាជនចិនមកជួលកន្លែងស្នាក់នៅរកសុីធ្វើ ជំនួញនៅតាមតំបន់ព្រំដែនអន្តរជាតិចាំយាម និងតំបន់ផ្សេងៗទៀតក្នុងខេត្តកោះកុងបានអូសទាញឲ្យកើតមានជាក្រុមឈ្មួញកណ្តាលដើរការគួកជេលើតម្លៃដីធ្លីដើម្បីទាញតម្លៃដីឲ្យឡើងថ្លៃខ្ពស់ដោយសំអាងលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់នេះ ។

គួរឲ្យសោកស្តាយផងដែរក្រុមឈ្មួញ គួកជេដីធ្លីទាំងនោះហាក់បីដូចជាមិនសូវខ្វល់ពីរឿងរត់ការច្បាប់បញ្ហាអភិរក្សធនធានធម្មជាតិដើម្បីផលចំណេញលុយតែមួយមុខប៉ុណ្ណោះមិនខ្វល់ពីផលប៉ះពាល់នោះទេ ។

គួររំឭកថា ទន្ទឹមនឹងការអភិវឌ្ឍក៏ត្រូវ មានការអភិរក្សខ្លះផងដែរមិនគួរណាធ្វើឲ្យបាត់ទ្រង់ទ្រាយដើមនៅក្នុងតំបន់ព្រៃកោងកាងទាំងស្រុងនោះឡើយ ។

ប្រជាកសិករដែលដួលរលំលើការប្រកបរបរចិញ្ចឹមបង្គា និងមច្ឆជាតិទាំងអស់ក្នុងនាមជាម្ចាស់សិទ្ធិកាន់កាប់ដីធ្លីតាំងពីដើម ឡើយនោះវាហាក់ដូចជាងាយស្រួលពេក ហើយ ។

សូមបញ្ជាក់ថា អតីតមេឃុំចាស់ឈ្មោះ ប៊ុន មី ដែលនិយាយភាសាថៃបានច្បាស់ជាងនិយាយភាសាខ្លួនឯងខ្មែរទៅទៀតនោះគឺគាត់បានទាក់ទងក្រុមឈ្មួញជាជនជាតិថៃតាំងពីដើមរៀងមក។ រហូតមានការ តែងតាំងលោក អុីវ កុសល ជាមេឃុំអស់ រយៈពេលជាង១០ឆ្នាំងកន្លងមកហើយ ថែមទាំងបានធ្វើឲ្យតំបន់មួយនេះប្រែក្លាយមុខមាត់ថ្មីមានកេរ្តិ៍ឈ្មោះបោះសំឡេងទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរួមទាំងវិស័យទេសចរណ៍នៅតំបន់ឆ្នេរខ្យាច់បាក់ខ្លងដ៏ស្រស់ឆើតឆាយនិងរមណីយដ្ឋានផ្សេងៗជាច្រើនផងដែរ ៕ ហេង សូរិយា


ចែករំលែក៖