ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន ឪពុករំលោភកូនឯងរហូតមានផ្ទៃពោះ៥ខែទើបបែកធ្លាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៩ សីហា ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ឪពុករំលោភកូនឯងរហូតមានផ្ទៃពោះ៥ខែទើបបែកធ្លាយ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “រំលោភសេពសន្ថវះមានស្ថានទម្ងន់ទោសទាក៉ទងទៅនឹងជនរងគ្រោះ” ដែលប្រព្រឹត្តនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ក្នុងអំឡុងពេលខែ០៧ ឆ្នាំ២០១៧ ទើបឃាត់ខ្លួនបានថ្ងៃទី២៨ សីហា ២០១៨ តាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត៉ផ្តន្ទាទោសពី០៧(ប្រាំពីរ)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ ។

ជនត្រូវចោទមានឈ្មោះ ផាត់ តឿ ភេទ ប្រុស អាយុ ៣៣ ឆ្នាំជនជាតិខ្មែរ(ឪពុកបង្កើតរបស់ជនរងគ្រោះ)មុខរបរ:កសិករ មានទីលំនៅភូមិ ពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

លោកអធិការបានបញ្ជាក់អោយដឹងថា នៅក្នុងខែ០៧ ឆ្នាំ២០១៧ វេលាម៉ោង ១៩និង០០នាទី នៅពេលដែលជនសង្សយ័មកយកកូន(ជនរងគ្រោះ)ចេញពីស៊ីឈ្នួលគេវិញ ជនសង្សយ័បានយកទូកមកចំលងកូន ពេលនោះជនសង្យ័បានលួងលោមរួមភេទជាមួយកូន តែកូនមិនព្រម រួចគំរាមថាបើមិនព្រមឲ្យអញ អញវ៉ៃងាប់ឥឡូវ ពេលរំលោភរួច កូនស្រីនិយាយថាចាំមើលទៅដល់ផ្ទះខ្ញុំប្រាប់ម៉ែ ពេលនោះជនសង្សយ័គំរាមថាបើហ៊ានប្រាប់ម៉ែហ្ងែងអញសំលាប់ចោល ។ លុះក្រោយមកជនសង្សយ័តែងតែរំលោភកូនរហូតជាបន្តបន្ទាប់ ដោយគំរាមកូនមិនឲ្យនិយាយប្រាប់ម្ដាយនិងអ្នកដ៏ទៃ បើហ៊ាននិយាយ និងសម្លាប់ចោល ។លុះដល់ថ្ងៃទី២៨ ខែសីហា ២០១៨ វេលាម៉ោង១២.០០នាទីជនរងគ្រោះបាននិយាយប្រាប់ម៉ែថា:ម៉ែខ្ញុំរាំងរដូវ បាត់ជាង០៣ ខែហើយ ។ ភ្លាមនោះម្ដាយជនរងគ្រោះបានទៅទិញឧបករណ៍ពិនិត្យទឹកនោម ។ ពេលទិញបានហើយក៍ធ្វើការពិនិត្យទឹកនោមឃើញថា:មានផ្ទៃពោះ រួចក៏សួរកូនថា:កូនឯងប្រាប់ម៉ែឲ្យត្រង់មកមានខូចខិលជាមួយនណា ?កូនឆ្លើយថា:ប៉ារំលោភខ្ញុំតាំងពីខែទឹកឆ្នាំទៅរហូតមកដល់ឥឡូវនេះ ។ ភ្លាមនោះម្ដាយដេញកូនឲ្យទៅជួបជាមួយម្ដាយមីងឲ្យជូនទៅប្ដឹងសមត្ថកិច្ច ។

លទ្ធផលពេទ្យពិនិត្យឃើញថា:មានផ្ទៃពោះរយះពេល៥ខែ៕ ឆ ដា


ចែករំលែក៖