ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ ដែលជាមនុស្សវិកលចរឹក បានចង-កជាប់នឹងមែកឈើ ដើមផ្ចឹក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា នៅក្នុងភូមិគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះឈ្មោះ ឡង ដូឡា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមប្រភពពីបុរសវ័យចំណាស់ម្នាក់ ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះជាមនុស្សសតិមិនគ្រប់គ្រាន់ទេ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេក ទាញយកខ្សែគោរត់ចេញពីផ្ទះបាត់ លុះប្រទះឃើញជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះត្រួតពិនិត្យ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន នួន