ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្តាំម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៦.៣៥នាទីថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ១២៥.១២៦​ ស្ថិតក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូមានទិសដៅស្របគ្នា(ព្រះសីហនុ.ភ្នំពេញ) រថយន្តកុងទីន័រម៉ាកហុីណូ​ ស្លាកលេខ កំពង់ស្ពឺ ៣A១២៣៨ ពណ៌ស ឆ្នូតបៃតង​ (អ្នកបើកបរបានរត់គេចខ្លួនបាត់​) បានបុកជាមួយ​ម៉ូតូម៉ាក​វេវ​ អាល់ហ្វា​ ពណ៌ខ្មៅ​ ស្លាកលេខ​ព្រះសីហនុ ១E២៦៨៦ បើកបរដោយឈ្មោះ​ មាស​ ញើញ​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ មុខរបរយោធា​ អង្គភាពវរៈសេនាតូច៣១៤​ បញ្ជាការដ្ឋានការពារកោះឆ្នេរ​ មានទីលំនៅភូមិចាំស្រី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ រងរបួសធ្ងន់បាក់ជើងខាងស្តាំ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថជួយសង្រ្គោះយកមកមណ្ឌលសុខភាពតក្កវិទ​កំពង់សីលា ។

ចំណែករថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធី​ ៕ឆ្លាម សមុទ្រ


ចែករំលែក៖